ព័ត៌មានអន្ដរជាតិ
ទីក្រុង Barcelona ប្រកាសឈប់ជួលអាផាតមិនឲ្យទេសចរបរទេស ត្រឹមឆ្នាំ២០២៨
ទីក្រុង Barcelona ដែលជាគោលដៅទេសចរណ៍វិស្សមកាលដ៏ពេញនិយមរបស់អេស្ប៉ាញ បានប្រកាសថា ខ្លួននឹងបញ្ឃប់ការជួលអាផាតមិនដល់ភ្ញៀវទេសចរទៀតហើយនៅត្រឹមឆ្នាំ២០២៨ ដែលនេះគឺជារឿងគ្រប់គ្នាមិននឹកស្មានដល់ ខណៈទីក្រុងព្យាយាមដំឡើងថ្លៃផ្ទះ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN កាលពីថ្ងៃទី២៤ ខែ មិថុនា។

យោងតាមអភិបាលក្រុងលោក Jaume Collboni បានឲ្យដឹងថា ត្រឹមខែវិច្ឆិកាឆ្នាំ ២០២៨ ទីក្រុង Barcelona នឹងលុបចោលអាជ្ញាប័ណ្ណនៃអាផាតមិនចំនួន ១០ ១០១ ដែលបច្ចុប្បន្នត្រូវបានអនុម័តជាការជួលរយៈពេលខ្លី។
ការជួលរយៈពេលខ្លីកាន់តែខ្លាំងឡើងៗនៅទីក្រុងBarcelona ធ្វើឲ្យអ្នកស្រុកមួយចំនួនមិនអាចទិញអាផាតមិនបានទេបន្ទាប់ពីការជួលបានកើនឡើង ៦៨ ភាគរយ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ហើយតម្លៃទិញផ្ទះក៏បានកើនឡើង ៣៨ ភាគរយ ជាពិសេសសម្រាប់យុវជនដែលមិនមានលទ្ធភាពគ្រប់គ្រាន់ផងដែរ។

គួរបញ្ជាក់ថាអេស្ប៉ាញជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលមានអ្នកទេសចរច្រើនជាងគេបំផុតទាំង ៣ នៅលើពិភពលោក ប៉ុន្តែបញ្ហាតម្លៃនៃការជួលផ្ទះ និងម្ចាស់ផ្ទះជួលឲ្យទេសចរកប្រាក់កម្រៃបានសន្ធឹកសន្ធាប់ បានក្លាយជាប្រធានបទក្តៅនៅទូទាំងទ្វីបអឺរ៉ុប។
ទាក់ទងនឹងបញ្ហានេះសមាគមអាផាតមិនទេសចរណ៍ Barcelona APARTUR បានចេញសេចក្តីថ្លែងការណ៍មួយថា លោកអភិបាលក្រុង Collboni កំពុងសាងកំហុសនាំទៅរកភាពក្រីក្រ និងភាពគ្មានការងារធ្វើ ហើយការហាមឃាត់នេះនឹងបង្កឱ្យមានការកើនឡើងនៃអាផាតមិនទេសចរណ៍ខុសច្បាប់ ជាក់ជាមិនខាន។
មិនមានអាផាតមិនទេសចរណ៍ថ្មីត្រូវបានអនុញ្ញាតឲ្យសាងសង់នៅក្នុងទីក្រុងនេះទេ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈរដ្ឋាភិបាលក្នុងតំបន់បានបញ្ជាឱ្យបិទផ្ទះល្វែងទេសចរណ៍ខុសច្បាប់ចំនួន ៩ ៧០០ ចាប់តាំងពីឆ្នាំ ២០១៦មក៕

អត្ថបទ៖ ប៊ុន សុភាព

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ