Connect with us

ព័ត៌មានអន្ដរជាតិ

រលក​កម្ដៅ​នៅ​ម៉ិកស៊ិក សម្លាប់​សត្វ​ស្វា​​អស់​​ជាង ២០០​ក្បាល

បានផុស

នៅ

នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០២៤ នេះ រលក​កម្ដៅ​នៅ​ក្នុង​​តំបន់​ព្រៃ​ត្រូពិច ​រដ្ឋ Tabasco ប្រទេស​ម៉ិកស៊ិក​ បាន​ប្រល័យ​ជីវិត​​​សត្វ​ស្វា​អស់​យ៉ាង​ហោច​ណាស់ ២៣៤​ក្បាល ដែល​តួ​លេខ​នេះ​​ច្រើន​ជាង​៣​ដង បើ​ធៀប​នឹង​ចំនួន​សត្វ​ស្វា​​​ដែល​បាន​ងាប់​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ។ នេះ​បើ​យោង​តាម​​​​​ការ​ចុះ​ផ្សាយ​របស់​​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​​ថ្ងៃ​ទី​២៥ ខែ​មិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ការងារ​អង្គការ Cobius ដែល​ជា​អង្គការ​​សត្វ​ព្រៃ​ក្រៅ​​​រដ្ឋាភិបាល​​នៅ​ម៉ិកស៊ិក បាន​ឲ្យ​ដឹង​ថា ស្វា​ដែល​បាន​ងាប់ គឺ​ជា​​ពូជ​ស្វា Howler ដែល​​​​កំពុង​ស្ថិត​នៅ​ក្នុង​​​អម្បូរ​ពូជ​ស្វា​​រង​ការ​គំរាម​កំហែង​​របស់​​សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​​ធម្មជាតិ IUCN។ អង្គការ Cobius បាន​បញ្ជាក់​​ទៀត​ថា របាយការណ៍​​​នេះ ធ្វើ​ឡើង​នៅ​ក្នុង​តំបន់​​អភិរក្ស​សត្វ​ព្រៃ​ម៉ិកស៊ិក​​តែ​ប៉ុណ្ណោះ ដោយ​តួ​លេខ​​​ពិត​ប្រាកដ​នៃ​​សត្វ​​ស្វា​ដែល​ងាប់​អាច​មានច្រើន​ជាង​នេះ​ទៅ​ទៀត។ មូលហេតុ​ចម្បង​នៃ​ការ​ងាប់​របស់​ស្វា Howler បណ្ដាល​មក​ពី​ការ​ហើម​សួត ដោយសារ​តែ​ករណី​ភ្លើង​ឆេះ​ព្រៃ ព្រោះ​​រលក​កម្ដៅ។

កាល​ពី​ខែ​ឧសភា​កន្លង​ទៅ សត្វ​ស្វា Howler បាន​ងាប់​យ៉ាង​ហោច​ណាស់ ៨៥​ក្បាល ខណៈ​​ដែល​កាល​ណោះ​កម្ដៅ​បាន​កើន​ឡើង​ដល់ ៤៥​អង្សា​សេ ហើយ​​​បាន​បង្ក​ជា​គ្រោះ​រាំង​ស្ងួត ដែល​ពិបាក​​ឲ្យ​សត្វ​ស្វា​ស្វែង​រក​​​ប្រភព​ទឹក​ផឹក។

អង្គការ Cobius បាន​​សង្កត់​ធ្ងន់​ថា ក្រៅ​តែ​ពី​រលក​កម្ដៅ សត្វ​ស្វា Howler ក៏​រង​គ្រោះ​ផង​ដែរ​ពី​ការ​​​តាម​ប្រមាញ់​របស់​មនុស្ស ការ​​កាប់​បំផ្លាញ​​ព្រៃឈើ និង​ការ​ឆ្លង​ជំងឺ​​រាតត្បាត ជា​ដើម៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​ខេត្តកំពត​លើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បង​ក្នុង​អាណត្តិទី៧

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ជំទាវទុយ សិរីរតនៈ នេត្រភក្រ្តា យក​អំណោយអង្ករ​វីតាមីន៣០០កេស ស្មើ​ប្រមាណ​ជិត ៤ តោន ផ្តល់​ជូន​មន្ទីរពេទ្យតេជោសន្តិភាព​

ព័ត៌មានជាតិ៣ ម៉ោង មុន

រាជរដ្ឋាភិបាល​ចេញសារាចរស្តីពី​ ការ​រៀប​ចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

សន្តិសុខសង្គម៤ ម៉ោង មុន

ឃាត់ខ្លួនយុវជនម្នាក់​វាយស្ត្រី​អ្នក​សុំទានសរសៃខ្ចីនៅម៉ាត់មួយកន្លែងក្នុងក្រុងសៀមរាប

លោកជំទាវ ឆាយ លក្ខិណា
ជីវិតកម្សាន្ដ៥ ម៉ោង មុន

លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦

ព័ត៌មានជាតិ១១ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម៨ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម