Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ​ត្រៀម​ប្រើ​សព្វាវុធ​ពិសេសៗ វាយ​ក្រុមហេសបូឡា ដើម្បី​បញ្ចប់​សង្គ្រាម​ឲ្យ​បាន​ឆាប់

បានផុស

នៅ

រដ្ឋាភិបាល​​អ៊ីស្រាអែល បាន​​ប្រាប់​សហ​រដ្ឋ​អាមេរិក​ថា ខ្លួន​នឹង​អាច​ប្រើប្រាស់​ប្រភេទ​អាវុធ​​ពិសេស​ថ្មីៗ ដែល​មិន​ធ្លាប់​មាន​​ពី​មុន​មក សម្រាប់​ច្បាំង​ជាមួយ​ក្រុម​ហេសបូឡា នៅ​ប្រទេស​លីបង់។ នេះ​បើ​យោង​​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel 12 កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ប្រភព​ដែល​​ប្រាប់​ទៅ Channel 12 បាន​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​អាវុធ​ប្រភេទ​ថ្មី​របស់​អ៊ីស្រាអែល គឺ​ចង់​ដោះស្រាយ​បញ្ហា​ជម្លោះ​ជាមួយ​ក្រុម​ហេសបូឡា​ឲ្យ​បាន​លឿន​បំផុត ជៀស​វាង​​​បង្កើត​​​ទៅ​ជា​សង្គ្រាម​រ៉ាំរ៉ៃ។ អ៊ីស្រាអែល បាន​ព្រមាន​ថា បើ​ក្រុម​ហេសបូឡា​មិន​ព្រម​ដក​ថយ នោះ​អ៊ីស្រាអែល​គ្មាន​ជម្រើស​​​ឡើយ គឺ​មាន​តែ​ត្រូវ​​​ប្រើ​សកម្មភាព​យោធា​វាយ​បក​​ទៅ​វិញ។

យ៉ាង​ណា​មិញ អ៊ីស្រាអែល មិន​បាន​បញ្ជាក់​​ឲ្យ​ដឹង​​ទេ​ថា សព្វាវុធ​ទាំង​នោះ​​មាន​អ្វី​ខ្លះ ហើយ​មាន​ប្រភព​មក​ពី​ណា​​ឡើយ។

ក្រៅ​​ពី​​ផ្ដល់​សញ្ញា​ព្រមាន​ឲ្យ​សេតវិមាន​បាន​ដឹង​ឮ រដ្ឋាភិបាល​អ៊ីស្រាអែល​ក៏​បាន​រិះ​គន់​ផង​ដែរ​​អំពី​​​ការ​ផ្គត់​ផ្គង់​​អាវុធ​យឺតយ៉ាវ​របស់​សហរដ្ឋ​អាមេរិក។ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ថា ការ​ដឹក​ជញ្ជូន​អាវុធ​របស់​អាមេរិក មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​​​បំផុត អំឡុង​រយៈពេល​៤​ខែ​ចុង​ក្រោយ​នេះ ខណៈ​ដែល​អ៊ីស្រាអែល​កំពុង​មាន​តម្រូវ​​បន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​​នៅ​តាម​បន្ទាត់​​ព្រំដែន។

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល (រូបភាព៖ Reuters)

ភាព​តាន​តឹង​រវាង​អ៊ីស្រាអែល និង​លីបង់ បាន​​​ចាប់​ផ្ដើម​ឡើង​​កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២៣ ក្រោយ​ពី​ក្រុម​ហេសបូឡា ដែល​មាន​ការ​គាំទ្រ​ដោយ​អ៊ីរ៉ង់ បាន​បើក​​ការ​វាយ​ប្រហារ​ដោយ​​​រ៉ុក្កែត​​ជា​ច្រើន​គ្រាប់​ទៅ​​​លើ​អ៊ីស្រាអែល មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស។ ជា​ការ​សង​សឹក អ៊ីស្រាអែល​ បាន​បាញ់​កាំភ្លើង​ធំ​សំដៅ​ទៅ​ភាគ​អាគ្នេយ៍​ប្រទេស​លីបង់។ ចាប់​តាំង​ពី​ពេល​នោះ​មក ជម្លោះ​ប្រដាប់​អាវុធ​​បាន​និង​កំពុង​កើត​ឡើង​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ​រវាង​​​ភាគី​ទាំង​សងខាង។ យ៉ាង​​​ណា​មិញ ការ​វាយ​ប្រហារ​កាល​ពី​ពេល​ថ្មីៗ​នេះ កាន់​តែ​មាន​​ទ្រង់ទ្រាយ​ធំ​ឡើងៗ បន្ទាប់​ពី​អ៊ីស្រាអែល​បាន​សម្លាប់​​​​លោក Taleb Abdallah មេប​ញ្ជាការ​មួយ​រូប​របស់​ក្រុម​ហេសបូឡា។

អ៊ីស្រាអែល ថា កងទ័ពរបស់​ខ្លួន​នឹងបន្ថយដៃនៅទីក្រុង Rafah ហើយងាកទៅពង្រឹងកម្លាំងនៅព្រំដែនភាគខាងជើងជាប់ប្រទេសលីបង់វិញ ដើម្បីប្រយុទ្ធជាមួយក្រុមហេសបូឡា ដែលកំពុងធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំង។

បើ​តាម​ពិត​ទៅ ក្រុមហេសបូឡា គឺខ្លាំងជាងក្រុមហាម៉ាសទៅទៀត ហើយបើសង្គ្រាមធំកើតឡើងមែន ច្បាស់ណាស់វានឹងបណ្តាលឲ្យតំបន់មជ្ឈិមបូព៌ា ដើរកាន់តែជិតដល់មាត់ជ្រោះមរណៈជាក់ជាមិនខានឡើយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៦ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម