ព័ត៌មានអន្ដរជាតិ
ម្តាយសិង្ហបុរី ជះទឹកក្តៅដាក់កូន៤នាក់ ព្រោះសង្ស័យថា លួចលុយ
បង្ហាញខ្លួនក្នុងតុលាការ, ម្ដាយសិង្ហបុរីវ័យ៣៣ឆ្នាំ បានសារភាពថា ពិតជាជះទឹកក្ដៅដាក់កូនៗបួននាក់មែន ព្រោះសង្ស័យថា មានកូនម្នាក់លួចលុយរបស់នាង។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី ២៥ ខែមិថុនា។
តាមពិតទៅ បទល្មើសនេះកើតឡើងតាំងតែពីខែកក្កដា ឆ្នាំ ២០២២ មកម្ល៉េះ ខណៈកាលនោះ កូនៗមានអាយុ ៨ឆ្នាំ, ៩ឆ្នាំ, ១០ឆ្នាំ និង១១ឆ្នាំ។

ស្ត្រីដែលគេមិនបញ្ចេញឈ្មោះរូបនេះ ត្រូវបានរកឃើញថាមានទោស៤ករណីចំពោះការប្រព្រឹត្តមិនត្រឹមត្រូវលើកុមារ ហើយកំពុងត្រៀមខ្លួនទទួលទោស។
តាមដំណើររឿង, នៅព្រឹកថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២២ ស្រ្តីជាម្តាយ បានឲ្យកូនស្រីច្បងយកលុយ ២០ដុល្លារសិង្ហបុរី ស្មើនឹង ១៤.៧០ដុល្លារ ពីកាបូប ទៅទិញនំប៉័ងសម្រាប់អាហារពេលព្រឹក ប៉ុន្តែក្មេងស្រីប្រាប់ម្តាយថា ក្នុងកាបូបមានលុយត្រឹម៥ ដុល្លារសិង្ហបុរីប៉ុណ្ណោះ។ ស្ត្រីនោះភ្ញាក់ផ្អើលខ្លាំងនិងក្តីចិត្ត ព្រោះនាងដឹងថា លុយនៅសល់ពីយប់ដល់ទៅ ៦០ដុល្លារសិង្ហបុរីឯណោះ ទើបនាងសង្ស័យថា ពិតជាមានកូនណាម្នាក់លួចហើយ ព្រោះកូនៗធ្លាប់មានប្រវត្តិលួចលុយម្តងហើយ។ នាងក៏ប្រើឲ្យពួកគេដើររកលុយ និងគំរាមចាក់ទឹកក្តៅលើពួកគេ បើរកមិនឃើញ។

ទីបំផុត ម្តាយក៏បានចាក់ទឹកក្ដៅលើកូនៗដែលកំពុងរកលុយក្នុងបន្ទប់គេង ហើយទាមទារឲ្យពួកគេប្រគល់លុយមកវិញ តែក្មេងៗនៅតែបដិសេធលួចលុយ។ នាងនៅតែបន្តជះទឹកក្ដៅឧណ្ហៗលើពួកគេ ហើយថែមទាំងវាយពួកគេម្នាក់ម្ដងៗទៀតផង។
ពេលក្មេងៗឈប់រកលុយនិងរៀបចំទៅសាលា ស្ត្រីនោះបានសម្គាល់ឃើញកូនប្រុសអាយុ៩ឆ្នាំមានស្នាមរលាកលើខ្លួន ។នាងបានពិនិត្យមើលកូនផ្សេងទៀត ហើយបានដឹងថាពួកគេមានរបួសស្រដៀងគ្នា។នាងចាប់ផ្ដើមយំ ហើយលាបប្រេងថ្នាំលើពួកគេ ខណៈរថយន្តសង្គ្រោះបន្ទាន់ត្រូវបានហៅមកជាបន្តបន្ទាប់។

បើយោងតាមឯកសាររបស់តុលាការបានរៀបរាប់លម្អិតពីរបួសលើកុមារតែម្នាក់ប៉ុណ្ណោះគឺកុមារីអាយុ១០ឆ្នាំដែលជាកូនទីពីរ។ កុមារីម្នាក់នេះបានរលាកផ្នែកខាងក្រៅដែលមានសភាពរលាកជាង ១០ ភាគរយនៃរាងកាយរបស់នាង រួមទាំងដៃឆ្វេង ពោះ និងភ្លៅ និងបានទទួលការព្យាបាល និងរុំមុខរបួស ។ក្មេងស្រីនេះត្រូវបានពិនិត្យចុងក្រោយក្នុងខែតុលា ឆ្នាំ ២០២២ ដោយនាយកដ្ឋានវះកាត់កែសម្ផស្ស និងសោភ័ណភាពនៃមន្ទីរពេទ្យ KK Women’s and Children’s Hospital ដែលមានស្លាកស្នាមទំហំប្រហែល ២cm គុណនឹង ១cm នៅលើដៃខាងឆ្វេងរបស់នាង ។
គួរបញ្ជាក់ថាមេធាវីរបស់ជនល្មើសបានអះអាងថាកូនក្តីរបស់គាត់បានចិញ្ចឹមកូនទាំង៤នាក់តែម្នាក់ឯង បន្ទាប់ពីបានលែងលះប្ដី និងមានជំងឺបាក់ទឹកចិត្តជាប់រហូត។ស្ត្រីរូបនេះបានខិតខំប្រឹងប្រែងស្វែងរកជំនួយពីភ្នាក់ងារសង្គម ដើម្បីលើកកម្ពស់ខ្លួនឯង និងមើលថែកូន។ ទោះកូនៗស្រលាញ់ម្តាយ ហើយចង់ជួបជុំជាមួយម្ដាយវិញ ប៉ុន្តែការចោទប្រកាន់បច្ចុប្បន្ននេះបានធ្វើឲ្យក្មេងៗទាំងនោះត្រូវបំបែកពីម្តាយ ហើយត្រូវបានដាក់ឲ្យនៅផ្ទះដាច់ដោយឡែកពីគ្នា៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?