Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះខ្សាច់សាហារ៉ាដ៏ធំ ហោះឆ្លងមហាសមុទ្រអាត្លង់ទិក ទៅវាយប្រហារអាមេរិក ចុងសប្តាហ៍នេះ

បានផុស

នៅ

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃចន្ទទី២៤ខែមិថុនាឆ្នាំ២០២៤, ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ព្យុះខ្សាច់ដ៏ធំពីតំបន់សាហារ៉ា នឹងហោះឆ្លងកាត់មហាសមុទ្រអាត្លង់ទិក សំដៅទៅវាយប្រហារសហរដ្ឋអាមេរិក នៅចុងសប្តាហ៍នេះហើយ។

(រូបថត៖ News Center)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការព្រមានពីក្រុមអ្នកវិទ្យាសាស្ត្រ, ព្យុះខ្សាច់សាហារ៉ា នឹងទៅដល់ឆ្នេរសមុទ្រភាគខាងត្បូងរដ្ឋហ្វ្លរីដា និងឈូងសមុទ្រម៉ិកស៊ិក រួចឆ្ពោះទៅភាគខាងត្បូងរដ្ឋតិចសាស់ ចន្លោះពីថ្ងៃព្រហស្បតិ៍ ទៅដល់ថ្ងៃអាទិត្យ។

ជុំវិញរឿងនេះដែរ អ្នកជំនាញបានជូនដំណឹងថា អ្នករដ្ឋហ្វ្លរីដាដែលមានបញ្ហាសុខភាពដូចជាជំងឺហឺតនិងផ្លូវដង្ហើម គួរប្រុងប្រយ័ត្ន កុំចេញទៅណាឬធ្វើសកម្មភាពខាងក្រៅផ្ទះឲ្យសោះ បើមិនចាំបាច់។

(រូបថត៖ Getty)

ព្យុះខ្សាច់សាហារ៉ា ឬគេអាចហៅម្យ៉ាងទៀតថា ស្រទាប់ខ្យល់សាហារ៉ា (SAL) គឺកកើតនៅលើវាលខ្សាច់សាហារ៉ារៀងរាល់រដូវផ្ការីក។ ព្យុះនេះ ជាការពូនផ្តុំភាគល្អិតនៃខ្សាច់ហើយតាមធម្មតា វាលេចចេញជារូបរាង រៀងរាល់៣ទៅ៥ថ្ងៃម្តង រហូតឈានដល់កម្រិតកំពូលនៅពាក់កណ្តាលខែមិថុនា ដល់ពាក់កណ្តាលខែសីហា ទៅវាយប្រហាររដ្ឋហ្វ្លរីដា ធ្វើឲ្យផ្ទៃមេឃឡើងពណ៌លឿង និងបង្កជាផលប៉ះពាល់ផ្នែកសុខភាពយ៉ាងធ្ងន់ធ្ងរដល់ប្រជាជន។

ទោះបីជាយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតបានណែនាំថា ប្រជាពលរដ្ឋត្រូវការពារខ្លួនដោយបិទបង្អួច និងទ្វារ ឬពាក់ម៉ាសពេលចេញក្រៅ និងដាក់ថ្នាំព្យាបាលជំងឺផ្សេងៗនៅតាមខ្លួន។

(រូបថត៖ Farmers Almanac)

សូមបញ្ជាក់ថា ក្រៅពីព្យុះខ្សាច់ ក្រុមអ្នកព្យាករបានព្រមានថា ២០២៤នេះ គឺជាឆ្នាំដែលសហរដ្ឋអាមេរិក នឹងត្រូវជួបប្រទះព្យុះសកម្មបំផុតក្នុងកំណត់ត្រា ពោលគឺថា គ្រាន់តែព្យុះដែលគេដាក់ឈ្មោះឲ្យត្រឹមត្រូវ មានរហូតដល់ទៅ២៤ទៅហើយ ហើយក្នុងនោះ មាន១១ព្យុះដែលគេព្រមានថា នឹងវិវឌ្ឍខ្លួនទៅជាព្យុះកំណាច មានឥទ្ធិពលខ្លាំង បង្កមហន្តរាយធំធេង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីក្រុងអាថែន ប្រែពណ៌ទឹកក្រូច គួរឲ្យខ្លាច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម