Connect with us

ព័ត៌មានអន្ដរជាតិ

ឌូបៃ ជះ​លុយ ៨​ពាន់​លាន​ដុល្លារ លើ​ប្រព័ន្ធ​​រំដោះ​​ទឹក ក្រោយ​គ្រោះ​ទឹក​ជំនន់​ជា​ប្រវត្តិសាស្ត្រ

បានផុស

នៅ

ទី​ក្រុង​ឌូបៃ នៃ​សហព័ន្ធ​អារ៉ាប់រួម​ បាន​ប្រកាស​ពី​គម្រោង​តម្លៃ ៨​ពាន់​លាន​ដុល្លារ សម្រាប់​បង្កើត​ជា​ប្រព័ន្ធ​​រំដោះ​ទឹក បន្ទាប់​ពី​ទីក្រុង​ដ៏​ស៊ីវិល័យ​មួយ​នេះ ទើប​​ជួប​ប្រទះ​នឹង​គ្រោះ​ទឹក​ជំនន់​យ៉ាង​សាហាវ​មិន​​ធ្លាប់​មាន​ពី​មុន​មក​ កាល​ពី​​ខែ​មេសា​កន្លង​ទៅ។

(រូបភាព៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធ​រំដោះ​ទឹក​ថ្មី ត្រូវ​បាន​រៀបចំ និង​ប្រកាស​ឡើង​​ដោយ​​ព្រះ​អង្គ​ម្ចាស់ Sheikh Mohammed bin Rashid Al-Maktoum នៅ​លើ​បណ្ដាញ​សង្គម X កាល​ពី​ថ្ងៃ​​ចន្ទ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៤។ គម្រោង​​ដ៏​ធំ​នេះ គ្រោង​​នឹង​បញ្ចប់​ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០៣៣​ខាង​មុខ ហើយ​ការ​សាងសង់​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ឡើង​ភ្លាមៗ​តែ​ម្ដង​​ក្រោយ​ពី​ការ​ប្រកាស។

ព្រះ​អង្គម្ចាស់ Sheikh Mohammed បាន​ឲ្យ​ដឹង​​ថា ប្រព័ន្ធ​រំដោះ​ទឹក​ នឹង​គ្រប​ដណ្ដប់​​នៅ​គ្រប់​​ផ្នែក​ទាំង​អស់​នៅ​ឌូបៃ ជាមួយ​សមត្ថភាព​បង្ហូរ​ទឹក​ចេញ​​ពី​ទីក្រុង​បាន​ចំនួន ២០​លាន​ម៉ែត្រ​គីប​​​​​ជា​រៀងរាល់​ថ្ងៃ ដើម្បី​​ឲ្យ​សម​ស្រប​ទៅ​តាម​គម្រោង​ក្លាយ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​​ធំ​​បំផុត​​នា​ពេល​អនាគត​របស់​ទីក្រុង​​ឌូបៃ។ សមត្ថភាព​ប្រព័ន្ធ​​រំដោះ​ទឹក​ថ្មី​នេះ នឹង​កើន​ឡើង ៧០០% បើ​ធៀប​នឹង​ពេល​បច្ចុប្បន្ន ហើយ​នឹង​​អាច​ទប់ទល់​​នូវ​រាល់​បញ្ហា​ប្រឈម​នៃ​​បម្រែបម្រួល​អាកាសធាតុ។

គួរ​រំឭក​ថា កាល​ពី​ខែ​មេសា​កន្លង​ទៅ ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ឌូបៃ បង្ក​ឲ្យ​កើត​ជា​គ្រោះ​ទឹក​ជំនន់​ភ្លាមៗ មិន​អាច​ទប់​ស្កាត់​ទាន់​ពេល​វេលា ហើយ​បាន​ឆក់​យក​ជីវិត​មនុស្ស​​អស់​យ៉ាង​ហោច​ណាស់​​ចំនួន ៤​នាក់។ ហេតុការណ៍​នេះ គឺ​ជា​គ្រោះ​​ធម្មជាតិ​ ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហព័ន្ធ​អារ៉ាប់​រួម ​នា​រយៈពេល​៧៥​ឆ្នាំ​កន្លង​មក៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម