Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានពីគ្រោះថ្នាក់ បើអាមេរិក នៅតែបន្តជួយអាវុធដល់ អ៊ុយក្រែន

បានផុស

នៅ

អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីនិងប្រមុខការពារអាមេរិក កាលពីថ្ងៃអង្គារទី២៥ខែមិថុនាឆ្នាំ២០២៤ ភាគីរុស្ស៊ី បានព្រមានទៅទីក្រុងវ៉ាស៊ីនតោន អំពីគ្រោះថ្នាក់នៃសង្គ្រាមកាន់តែរីករាលដាល ប្រសិនបើភាគីអាមេរិក នៅតែបន្តជួយអាវុធអ៊ុយក្រែន។

(រូបថត៖ Rusi)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT, រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Andrey Belousov បានប្រាប់ទៅប្រមុខមន្ទីរបញ្ចកោណលោក Lloyd Austin ថា ស្ថានការណ៍ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយភ្លើងសង្គ្រាមនឹងកាន់តែឆេះឆាបឆួល បើអាមេរិក មិនព្រមឈប់ផ្តល់អាវុធទៅឲ្យកងកម្លាំងរបស់លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ទេនោះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រៅពីការព្រមាននេះ ប្រមុខការពារជាតិនៃប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរ ក៏ពិភាក្សាគ្នាអំពីភាពចាំបាច់នៃការរក្សាទំនាក់ទំនងផងដែរ ទោះប្រទេសទាំងពីរមានភាពរកាំរកូសជាមួយគ្នាក៏ពិតមែន។

លោក Andrey Belousov (ឆ្វេង) និងលោក Lloyd Austin (រូបថត៖ Eurasia)

កិច្ចសន្ទនារយៈពេល២ម៉ោងនេះ គឺជាជំនួបតាមទូរស័ព្ទតទល់គ្នាលើកដំបូងរវាងលោក Lloyd Austin ជាមួយលោក Andrey Belousov ដែលបានឡើងកាន់តំណែងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីជំនួសលោក Sergey Shoigu កាលពីខែមុន។

កិច្ចសន្ទនានេះទៀតសោត កើតឡើងមិនយូរប៉ុន្មានបន្ទាប់ពី ជនជាតិរុស្ស៊ី៤នាក់ត្រូវបានសម្លាប់ និងរាប់រយនាក់រងរបួស អំឡុងការវាយប្រហាររបស់អ៊ុយក្រែន នៅតំបន់គ្រីមៀ ដែលទីក្រុងមូស្គូ ចង្អុលចំឈ្មោះថា អាមេរិក ជាអ្នកនៅពីក្រោយខ្នងរៀបចំផែនការ។

(រូបថត៖ Lockheed Martin)

ជុំវិញរឿងនេះ ក្រសួងការពារជាតិរុស្ស៊ីបានចេញសេចក្តីប្រកាសថា មីស៊ីលដែលអ៊ុយក្រែនប្រើគឺជាប្រភេទ ATACMS ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ហើយការវាយប្រហារនោះ គឺត្រូវបានរៀបចំឡើងដោយអ្នកឯកទេសអាមេរិក សុទ្ធសាធតែម្តង។

កន្លងមក សហរដ្ឋអាមេរិកធ្លាប់អនុញ្ញាតឲ្យទីក្រុងកៀវ ប្រើប្រាស់អាវុធលោកខាងលិចមួយចំនួនសម្រាប់ការវាយប្រហារចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែលោក វ្ល៉ាឌីមៀរ ពូទីន ក៏គំរាមម្តងហើយម្តងទៀតផងដែរ ថា ទីក្រុងមូស្គូនឹងសងសឹកចំពោះប្រទេសណាក៏ដោយ ឲ្យតែជួយអាវុធដល់អ៊ុយក្រែន បាញ់ចូលដីរុស្ស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ចង្អុលចំមុខអាមេរិក ថែមគំរាមសងសឹកឥតប្រណី ក្រោយការវាយប្រហារនៅ គ្រីមៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៤ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម