ព័ត៌មានអន្ដរជាតិ
ពលករថៃ បង្ខំចិត្តវិលទៅអ៊ីស្រាអែលវិញ ទោះទីនោះកំពុងមានសង្គ្រាម
តាមការចុះផ្សាយរបស់ Bangkok Post, ពលករថៃក្រុមទី១ មានគ្នា ៩៤នាក់ បានវិលត្រឡប់ទៅប្រទេសអ៊ីស្រាអែលវិញហើយកាលពីថ្ងៃអង្គារទី២៥ខែមិថុនាឆ្នាំ២០២៤ ទោះសង្គ្រាមនៅទីនោះ ហាក់មិនទាន់ធូរស្រាលខ្លាំងក៏ដោយ។

ពលករដែលត្រូវវិលត្រឡប់ទៅវិញនេះ ក៏បង្ហាញក្តីបារម្ភអំពីសុវត្ថិភាពរបស់ពួកគេដែរ ប៉ុន្តែយ៉ាងណា ត្រូវតែបង្ខំចិត្តដើម្បីជីវភាពគ្រួសារ ហើយមិនត្រឹមតែព្រួយបារម្ភពីការប្រយុទ្ធគ្នានៅអ៊ីស្រាអែលនិងតំបន់ហ្គាហ្សាប៉ុណ្ណោះទេ ប៉ុន្តែអាកាសធាតុ ក៏ចោទជាបញ្ហាប្រឈមសម្រាប់ពលករថៃដែរ។
ប្រទេសថៃ បានផ្អាកផ្តល់កម្លាំងពលកម្មដល់អ៊ីស្រាអែល ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលាឆ្នាំមុន ដែលក្នុងនោះមានជនជាតិថៃយ៉ាងតិច ៤១នាក់ត្រូវបានសម្លាប់ និងក្រោយមកប្រហែល ៧ ០០០នាក់ត្រូវបានជម្លៀសចេញ។

សូមបញ្ជាក់ថា ដើម្បីបំពេញតាមកូតាដែលផ្តល់ដោយអាជ្ញាធរទីក្រុងហ្ស៊េរុយសាឡិម, ក្រសួងការងារថៃ នឹងត្រូវបញ្ជូនពលករសរុប ១០ ០០០នាក់ទៅធ្វើការក្នុងវិស័យកសិកម្មរបស់អ៊ីស្រាអែល។ ពលករ ក៏ត្រូវទទួលការហ្វឹកហ្វឺនដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នដែរ ហើយពួកគេនឹងទទួលបានប្រាក់ពី ៥០ ០០០ ទៅ ៥៥ ០០០ បាតក្នុងមួយខែ ដោយមិនរាប់បញ្ចូលប្រាក់បន្ថែមម៉ោង។
ប្រជាជនថៃជាច្រើន ជាពិសេសអ្នកនៅតាមតំបន់ជនបទភាគឦសានប្រទេស មានបំណងស្វែងរកការងារធ្វើនៅអ៊ីស្រាអែល ក៏ព្រោះតែទីនោះអាចទទួលបានប្រាក់កម្រៃខ្ពស់ សម្រាប់ដោះបំណុល ដែលការជំពាក់បំណុលនេះគឺជាបញ្ហាសេដ្ឋកិច្ចលំដាប់ថ្នាក់ទី២ចំពោះមនុស្សរាប់លាននាក់នៅអាស៊ីអាគ្នេយ៍។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីខែតុលា ឆ្នាំ២០២៣កន្លងទៅ, ពលករថៃចាប់ផ្ដើមធ្វើចំណាកស្រុកទៅកាន់ប្រទេសអ៊ីស្រាអែល តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០មកម៉្លេះ មុនកិច្ចព្រមព្រៀងជាផ្លូវការរវាងរដ្ឋាភិបាលប្រទេសទាំងពីរ កាលពីឆ្នាំ២០១១ទៅទៀត។
សព្វថៃ កម្រៃប្រចាំខែរបស់ពលករថៃនៅអ៊ីស្រាអែល អាចទទួលបានចន្លោះពី ២១០០ដុល្លារ ដល់ជាង ៣២០០ដុល្លារ។ ក្រុមពលករថៃ បានអះអាងថា កម្រៃប៉ុណ្ណឹងគឺច្រើនជាងការរកចំណូលនៅប្រទេសកំណើតពួកគេដល់ទៅ ៧ ឬ ៨ដងឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ត្រៀមបញ្ជូនពលករទៅអ៊ីស្រាអែលវិញ ទោះសង្គ្រាមនៅទីនោះមិនទាន់ចប់

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច