Connect with us

ព័ត៌មានអន្ដរជាតិ

សាច់ញាតិមេក្រុមហាម៉ាស ១០នាក់ត្រូវ អ៊ីស្រាអែល សម្លាប់ក្នុងពេលតែមួយ

បានផុស

នៅ

តាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី ​២៦ ខែ​ មិថុនា​, ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ជំរំជនភៀសខ្លួន Shati ភាគខាងជើងជ្រោយហ្គាហ្សា បានសម្លាប់សមាជិកគ្រួសា ១០នាក់របស់មេក្រុមហាម៉ាសលោក Ismail Haniyeh ក្នុងពេលតែមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យទីភ្នាក់ងារការពារជនស៊ីវិល បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការវាយប្រហារពេលព្រឹកព្រលឹមបានកំណត់គោលដៅលើផ្ទះលោក Haniyeh ហើយក្នុងចំណោមអ្នកស្លាប់ក៏រួមមានទាំងប្អូនស្រីរបស់គាត់ផងដែរ ខណៈនៅមានអ្នករងរបួសជាច្រើននាក់ទៀត។

ទោះបីជាយ៉ាងណាក៏ដោយ យោធាអ៊ីស្រាអែលអះអាងថា ការវាយប្រហារនេះគឺផ្ដោតគោលដៅតែលើក្រុមយុទ្ធជនហាម៉ាស ដែលសំងំលាក់ខ្លួននៅខាងក្នុងតំបន់នោះប៉ុណ្ណោះ ប៉ុន្តែមិនបានបញ្ជាក់ពីការវាយប្រហារផ្ទះរបស់គ្រួសារលោក Haniyeh ទេ។

បន្ទាប់ពីការវាយប្រហារនេះក្រុមហាម៉ាស បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ នាំឧក្រិដ្ឋជនមកទទួលខុសត្រូវចំពោះមុខច្បាប់ និងចាត់វិធានការជាបន្ទាន់ដើម្បីការពារជនស៊ីវិលស្លូតត្រង់ ហើយថែមទាំងឲ្យមេដឹកនាំភេរវករ ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មរបស់ពួកគេទៀតផង។

គួរបញ្ជាក់ថាកាលពីខែមេសា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅកណ្តាលតំបន់ហ្គាហ្សាក៏បានសម្លាប់កូនប្រុសបីនាក់ និងចៅបួននាក់របស់លោក Haniyeh ដែរ ខណៈចាប់តាំងពីថ្ងៃទី ៧ ខែតុលាឆ្នាំមុនមក សាច់ញាតិលោកHaniyeh ប្រហែល ៦០ នាក់ហើយដែលត្រូវបានសម្លាប់៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម