Connect with us

ព័ត៌មានអន្ដរជាតិ

លោក Trump អះអាងពីជ័យជម្នះ បើទោះរដ្ឋចំនួន ៧ ទៀតមិនទាន់ប្រកាសលទ្ធផលក៏ដោយ

បានផុស

នៅ

លោកប្រធានាធិបតី Donald Trump បានប្រកាសពីជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃពុធនេះ ទោះបីជារដ្ឋជាច្រើនផ្សេងទៀតមិនទាន់រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលក៏ដោយ ។

ថ្លែងពីបន្ទប់ East Room នៃសេតវិមានរួមជាមួយជំទាវទីមួយ Melania Trump អនុប្រធានាធិបតី Mike Pence និងលោកជំទាវ Karen Pence លោក Trump បានថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់លោកក៏ដូចជាបានចូលរួមក្នុងបញ្ជីឈ្មោះអ្នកចូលរួមបោះឆ្នោត ។

គិតត្រឹមពេលនេះរដ្ឋចំនួន ៧ មិនទាន់ប្រកាសលទ្ធផលនៅឡើយទេក្នុងនោះមានរដ្ឋ Wisconsin, Michigan, North Carolina, Georgia, Alaska និងរដ្ឋ Nevada ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Fox News

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម