ព័ត៌មានអន្ដរជាតិ
អង់គ្លេសបញ្ចេញទិន្នន័យប្រជាជនទទួលការចាក់វ៉ាក់សាំងកូវីដដូសទី ១ និងទី ២
ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ថា រហូតមកដល់ពេលនេះប្រជាជនជាង ២០ លាននាក់នៅទូទាំងចក្រភពអង់គ្លេសបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសដំបូង នៅពេលដែលប្រទេសនេះកំពុងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងលឿនបំផុតនៅអឺរ៉ុប ។
យោងតាមទិន្នន័យខាងលើបានឲ្យដឹងទៀតថា ប្រទេសអង់គ្លេសបានទទួលរងនូវចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ខ្ពស់បំផុតនៅអឺរ៉ុបដែលបច្ចុប្បន្នមានចំនួន ១២២,៨៤៩ នាក់ និងជាប្រទេសមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតក្នុងចំណោមប្រទេសអ្នកមានធំៗ ។

ទិន្នន័យផ្លូវការបានបង្ហាញថា ប្រជាជនអង់គ្លេសសរុបចំនួន ២០.០៩ លាននាក់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសដំបូង ហើយស្ទើរតែ ៨០០,០០០ នាក់បានទទួលការវ៉ាក់សាំងដូស ២ ។
កាលពីសប្តាហ៍មុនអង់គ្លេសបាននិយាយថា មនុស្សពេញវ័យច្រើនជាងម្នាក់ក្នុងចំណោម ៣ នាក់បានទទួលការចាក់វ៉ាក់សាំងដូសដំបូង ។

ទន្ទឹមនោះកាលពីថ្ងៃអាទិត្យប្រទេសអង់គ្លេសក៏បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៦,០៣៥ បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយដែលនាំឲ្យករណីឆ្លងសរុបកើនដល់ ៤,១៧៦,៥៥៤ ករណី និង ១៤៤ នាក់ទៀតបានស្លាប់ក្នុងរយៈពេល ២៨ ថ្ងៃបន្ទាប់ពីការធ្វើតេស្តវិជ្ជមាន ។
តួលេខចុងក្រោយនេះមានន័យថា ករណីឆ្លងក្នុងរយៈពេល ៧ ថ្ងៃកន្លងមកនេះបានធ្លាក់ចុះ ២១.២ ភាគរយបើប្រៀបធៀបនឹងរយៈពេល ៧ ថ្ងៃមុនអំឡុងថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ ខែកុម្ភៈ ហើយការស្លាប់ក៏បានថយចុះ ៣៣.៥ ភាគរយផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ សិង្ហបុរីដាក់ពន្ធនាគារជនជាតិអង់គ្លេសពីបទរំលោភច្បាប់ធ្វើចត្តាឡីស័ក
ចុចអាន ៖ អង់គ្លេសចេញច្បាប់ថ្មី អ្នករំលោភការធ្វើចត្តាឡីស័កប្រឈមជាប់ពន្ធនាគារ ១០ ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ