ព័ត៌មានអន្ដរជាតិ
អាមេរិក កាត់ទោសអតីតប្រធានាធិបតីហុងឌូរ៉ាស ឲ្យជាប់គុក៤៥ឆ្នាំ
តុលាការអាមេរិក កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានសម្រេចដាក់ទោសលោក Juan Orlando Hernandez អតីតប្រធានាធិបតីប្រទេសហុងឌូរ៉ាស ឲ្យជាប់ពន្ធនាគាររយៈពេល ៤៥ឆ្នាំ និងពិន័យជាប្រាក់៨លានដុល្លារ ពីបទប្រើប្រាស់កងកម្លាំងប៉ូលិស និងយោធាលួចរត់ពន្ធគ្រឿងញៀនប្រភេទកូកាអ៊ីនប្រមាណ ៥០០តោន ចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក។

លោក Hernandez វ័យ៥៥ឆ្នាំ បានកាន់តំណែងជាប្រធានាធិបតីហុងឌូរ៉ាសចំនួន២អាណត្តិ គិតចាប់តាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២។ លោកត្រូវបានចាប់ខ្លួននៅគេហដ្ឋានក្នុងរដ្ឋធានី Tegucigalpa រយៈពេល៣ខែបន្ទាប់ពីរបូតតំណែងជាប្រធានាធិបតី ហើយត្រូវបានបញ្ជូនទៅកាន់សហរដ្ឋអាមេរិកដើម្បីកាត់ទោស កាលពីខែមេសា ឆ្នាំ២០២២។
ព្រះរដ្ឋអាជ្ញា បានចោទប្រកាន់លោក Hernandez ថាបានឃុបឃិតជាមួយក្រុមអ្នកជួញដូរគ្រឿងញៀន ចាប់តាំងពីឆ្នាំ២០០៤មកម៉្លេះ ដោយទទួលបានសំណូកជាលុយរាប់លានដុល្លារ។ ព្រះរដ្ឋអាជ្ញា បានស្នើឲ្យតុលាការកាត់ទោសដាក់គុកលោក Hernandez មួយជីវិត ក្រោមហេតុផលចង់ឲ្យក្រុមអ្នកជួញដូរគ្រឿងញៀន និងមន្ត្រីពុករលួយមានភាពខ្លាចរអា។ យ៉ាងណាមិញ សំណើដាក់ទោសមួយជីវិតនេះមិនបានសម្រេចនោះទេ ពោលគឺត្រឹមបានដាក់ទោស ៤៥ឆ្នាំប៉ុណ្ណោះ។
នៅអំឡុងពេលសវនាការនៅទីក្រុងញ៉ូវយ៉ក លោក Hernandez បានឆ្លើយសារភាពថា លោកពិតជាទទួលសំណូកប្រាកដមែន តែលុយកង្វក់ទាំងនោះត្រូវបានចែកចាយឲ្យទៅបណ្ដាគណបក្សនយោបាយធំៗនៅក្នុងប្រទេសហុងឌូរ៉ាស ដោយលោកបដិសេធថានេះមិនមែនជាសំណូកផ្ទាល់ខ្លួនតែម្នាក់ឯងនោះឡើយ។
ក្រុមគណៈវិនិច្ឆ័យ បានកាត់ទោសអតីតប្រធានាធិបតីហុងឌូរ៉ាស ដោយផ្អែកតាមព័ស្តុតាង ដែលបង្ហាញថា លោក Hernandez បានប្រើប្រាស់លុយសំណូកពីគ្រឿងញៀនយកទៅក្លែងបន្លំសន្លឹកឆ្នោត កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៧។

សូមបញ្ជាក់ថា លោក Hernandez មិនមែនជាអតីតមេដឹកនាំនៅអាមេរិកឡាទីនដំបូងគេឡើយ ដែលត្រូវកាត់ទោសពីបទឧក្រិដ្ឋកម្មគ្រឿងញៀននៅលើទឹកដីសហរដ្ឋអាមេរិក។ តុលាការអាមេរិក ធ្លាប់កាត់ទោសអតីតមេដឹកនាំ២រូបនៅអាមេរិកឡាទីន ដូចជា លោក Manuel Noriega នៃប្រទេសប៉ាណាម៉ា ក្នុងឆ្នាំ១៩៩២ និងលោក Alfonso Portillo នៃប្រទេសក្វាតេម៉ាឡា ក្នុងឆ្នាំ២០១៤៕
ដោយ៖ ឈាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ