ព័ត៌មានអន្ដរជាតិ
EU និងលោក Zelensky ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយយោធាបន្ថែម ដល់អ៊ុយក្រែន
តាមការចេញផ្សាយរបស់ទីភ្នាក់ពត៌មាន Reuters សហភាពអឺរ៉ុប នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយការប្តេជ្ញាផ្តល់អាវុធបន្ថែម ការហ្វឹកហ្វឺនយោធា និងជំនួយផ្សេងទៀតដល់ទីក្រុងកៀវសម្រាប់ឆ្នាំខាងមុខ។

លោក Zelensky ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងកិច្ចប្រជុំកំពូលនៃមេដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ថ្វីបើដំណើរទស្សនកិច្ចរបស់លោកមិនត្រូវបានគេប្រកាសជាផ្លូវការក៏ដោយ។
បើតាមគេដឹង កិច្ចព្រមព្រៀងនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អឺរ៉ុប ក្នុងការគាំទ្រអ៊ុយក្រែនក្នុងវិស័យសន្តិសុខ និងគោលនយោបាយការពារជាតិចំនួនប្រាំបួនចំណុច រួមទាំងការផ្តល់អាវុធ ការបណ្តុះបណ្តាលយោធា កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ និងការដោះមីន ជាដើម។

កិច្ចព្រមព្រៀងនេះមានគោលបំណងបំពេញបន្ថែមលើកិច្ចព្រមព្រៀងស្រដៀងគ្នា ដែលបានចុះហត្ថលេខាពីមុន រវាងអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីប្រឆាំងរុស្ស៊ី។ វាក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដោយសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនក្នុងការផ្តល់ការធានាថា ពួកគេនឹងឈរជាបង្អែកប្រទេសនេះក្នុងរយៈពេលវែងឆ្ងាយទៅមុខទៀត។
គួរបញ្ជាក់ថា បណ្ដាប្រទេសសហភាពអឺរ៉ុបជាពិសេសអាមេរិក នៅតែបន្តផ្ដល់ជំនួយខាងយោធាដល់អ៊ុយក្រែន ឥតឈប់ឈរ ដើម្បីជួយទីក្រុងកៀវ ទប់ទល់ការវាយលុករបស់រុស្ស៊ី ដោយក្នុងជំនួយនីមួយៗចំណាយលុយរាប់លានដុល្លារ៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់