ព័ត៌មានអន្ដរជាតិ
ជារឿងកម្រ! ទារកអ៊ីស្រាអែលម្នាក់ស្លាប់ក្នុងស្បូន ដោយសារឆ្លងកូវីដពីម្ដាយ
វេជ្ជបណ្ឌិតអ៊ីស្រាអ៊ែលបាននិយាយថា ទារកម្នាក់ដែលម្តាយមានជំងឺកូវីដ ១៩ បានស្លាប់នៅក្នុងស្បូន បន្ទាប់ពីបានឆ្លងជំងឺនេះ ។
ស្ត្រីដែលបានឆ្លងជំងឺកូវីដ ១៩ ស្ថិតក្នុងសប្តាហ៍ទី ៣៦ នៃការមានគត៌ នៅពេលដែលនាងត្រូវបានអនុញ្ញាតឲ្យចូលមណ្ឌលវេជ្ជសាស្ត្រ Meir នៅទីក្រុង Kfar Saba ប្រទេសអ៊ីស្រាអែល បន្ទាប់ពីធ្លាក់ខ្លួនឈឺកាលពីថ្ងៃសៅរ៍ ។

ភ្លាមៗនោះក្រុមគ្រូពេទ្យបានរកឃើញថា ទារកដែលមិនទាន់កើតរបស់ស្ត្រីនោះបានស្លាប់ក្នុងស្បូន ខណៈការធ្វើតេស្តក្នុងស្បូនបង្ហាញថា ទារកនោះក៏បានឆ្លងវីរុសនេះផងដែរ ។
មន្ទីរពេទ្យបាននិយាយថា វាមិនច្បាស់ទេថាតើវីរុសនេះជាមូលហេតុនៃការស្លាប់របស់ទារកឬយ៉ាងណានោះ ។ វាកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីទារកមិនទាន់កើតម្នាក់ទៀតដែលម្តាយឆ្លងជំងឺកូវីដ ១៩ បានស្លាប់ បន្ទាប់ពីបានឆ្លងជំងឺនេះតាមរយៈសុក ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក The Times of Israel បាននិយាយថា ស្ត្រីអាយុ ២៩ ឆ្នាំរូបនេះបានមានផ្ទៃពោះក្នុងសប្តាហ៍ទី ២៥ នៅពេលនាងបានទៅដល់មន្ទីរពេទ្យ Assuta ក្នុងទីក្រុង Ashdod បន្ទាប់ពីមានអាការៈគ្រុនក្តៅរយៈពេល ២ ថ្ងៃ និងរោគសញ្ញានៃជំងឺកូវីដ ១៩ ។
ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីស្រាអែលបាននិយាយនៅពេលនោះថា វាជាឧប្បត្តិហេតុដំបូងគេដែលត្រូវបានគេដឹងនៅក្នុងប្រទេសអ៊ីស្រាអែល និងជាការកើតឡើងជាសកលដ៏កម្រមួយ ។
ប្រធាននាយកដ្ឋានជំងឺឆ្លងនៃមន្ទីរពេទ្យលោកវេជ្ជបណ្ឌិត Tal Brosh បានប្រាប់គេហទំព័រព័ត៌មាន Ynet ថា ទារកបានឆ្លងជំងឺនេះតាមរយៈសុក ហើយមានកម្រិតជាក់លាក់ខ្ពស់ដែលយើងអាចនិយាយបានថាទារកនេះបានស្លាប់ដោយសារជំងឺកូវីដ ១៩ ។ ប៉ុន្តែប្រសិនបើម្តាយត្រូវបានចាក់វ៉ាក់សាំងនៅខែទី ៣ និងទី ៦ វាអាចត្រូវបានការពារ និងជៀសវាងផុតពីឆ្លងជំងឺនេះ ។

នេះជាការកើតឡើងដ៏កម្រមួយ ព្រោះជាធម្មតាទារកតែងតែឆ្លងវីរុសកូរ៉ូណាបន្ទាប់ពីកើតដោយសារតែទាក់ទងជាមួយម្តាយ ខណៈដែលមន្ទីរពេទ្យមិនបានបង្ហាញពីមូលហេតុដែលអាចមានសក្តានុពលផ្សេងទៀតពីការស្លាប់ដោយសារជំងឺកូវីដ ១៩ នោះទេ ។
រហូតមកដល់ពេលនេះប្រទេសអ៊ីស្រាអែលគឺជាប្រទេសតែមួយគត់ដែលអាចបង្ហាញពីប្រសិទ្ធភាពនៃយុទ្ធនាការចាក់វ៉ាក់សាំង ខណៈការសិក្សាដែលកំពុងបន្តបានបង្ហាញថា ការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ចំនួន ២ ដូសអាចកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩ បាន ៩៤ ភាគរយសម្រាប់មនុស្សអាយុលើសពី ៥៥ ឆ្នាំ ហើយទទូចថា ប្រជាជនត្រូវតែទទួលបានការចាក់វ៉ាក់សាំងនេះរយៈពេលបីសប្តាហ៍ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសអ៊ីស្រាអែលមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៧៧៥,៨០៧ ករណី និងមានអ្នកស្លាប់ចំនួន ៥,៧៥២ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៧៣៣,៤១០ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Mail
ចុចអាន ៖ Joe Biden និង Netanyahu និយាយទូរស័ព្ទជាមួយគ្នាលើកដំបូងផ្តោតលើសារៈសំខាន់មួយចំនួន
ចុចអាន ៖ ប្រជាជនអ៊ីស្រាអែល ២៤០ នាក់តេស្តវិជ្ជមានកូវីដភ្លាមៗ ក្រោយចាក់វ៉ាក់សាំង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ