Connect with us

ព័ត៌មានអន្ដរជាតិ

Adidas បណ្ដេញបុគ្គលិកពីរនាក់នៅចិន ដោយសារអំពើពុករលួយ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារពត៌មាន CNN នៅថ្ងៃទី ២៨ ខែឧសភាបានឲ្យដឹងថា បុគ្គលិកពីរនាក់ ត្រូវបានបណ្ដេញចេញពីក្រុមហ៊ុន Adidas ប្រចាំនៅប្រទេសចិន ខណៈការស៊ើបអង្កេតកំពុងបន្តលើការចោទប្រកាន់អំពើពុករលួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនម៉ាកយីហោសម្លៀកបំពាក់កីឡាដ៏ល្បីល្បាញរបស់អាល្លឺម៉ង់មួយនេះ បានប្រកាសថា ក្រុមហ៊ុនកំពុងស៊ើបអង្កេតការបំពានច្បាប់នៅក្នុងប្រទេសចិន ដែលជាទីផ្សារដ៏សំខាន់សម្រាប់សម្លៀកបំពាក់កីឡារបស់ខ្លួន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុននៅក្នុងប្រទេសនេះ ត្រូវបានចោទប្រកាន់ពីបទកេងបន្លំប្រាក់រាប់លានអឺរ៉ូ និងទទួលបានប្រាក់បៀវត្សរ៍យ៉ាងច្រើនសន្ធឹកសន្ធាប់។

ការចោទប្រកាន់នេះ ត្រូវបានមើលឃើញនៅក្នុងលិខិតដែលបុគ្គលិករបស់ Adidas China ផ្ញើដោយផ្ទាល់ទៅកាន់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនអាល្លឺម៉ង់ មុនពេលត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

លិខិតនោះចោទប្រកាន់ថា នាយកប្រតិបត្តិជាន់ខ្ពស់នៅ Greater China ដែលគ្រប់គ្រងថវិកាទីផ្សាររបស់ Adidas បានកេងបន្លំប្រាក់រាប់លានអឺរ៉ូ ហើយបានយកលុយពីការផ្សាយពាណិជ្ជកម្មខាងក្រៅ និងភ្នាក់ងារតារាល្បី។ សមាជិកមួយចំនួននៃក្រុមនាយកប្រតិបត្តិ និងបុគ្គលិកផ្សេងទៀតក៏ជាប់ពាក់ព័ន្ធផងដែរ។ អ្នកសរសេរសំបុត្រនោះក៏បញ្ជាក់ដែរថា អ្នកគ្រប់គ្រងជាន់ខ្ពស់នោះប្រកាន់បក្ខពួកនិយមនិង មានការគំរាមកំហែងនៅកន្លែងធ្វើការ រួមទាំងដាក់បុគ្កលិកឱ្យនៅដាច់ដោយឡែកមួយចំនួន និងបង្ខំឱ្យពួកគេលាឈប់ បូករួមទាំងការស៊ីសំណូកផងដែរ។

ចំណែកយោងតាមប្រធានផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុនសម្លៀកបំពាក់យក្សនេះបានឲ្យដឹងថា បុគ្គលិកទីពីរដែលត្រូវបានបណ្ដេញចេញដូចគ្នានោះ គឺមិនបានបំពេញតាមលក្ខខណ្ឌភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុនក្នុងការបង្ហាញពីការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមកទេ។

គួរបញ្ជាក់ថា Adidas គឺជាក្រុមហ៊ុនលក់សម្លៀកបំពាក់កីឡាធំជាងគេលំដាប់ទីពីរលើពិភពលោក ខណៈGreater China គឺជាតំបន់គ្របដណ្តប់លើប្រទេសចិនដីគោក ហុងកុង និងតៃវ៉ាន់ដែលមានចំនួន១៥ ភាគរយនៃការលក់របស់ក្រុមហ៊ុន៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម