ព័ត៌មានអន្ដរជាតិ
ថៃ ចាប់ខ្លួនជាងកាត់សក់ជាជនបរទេសម្នាក់ ព្រោះលួចការងារពលរដ្ឋខ្លួន
តាមសេចក្តីរាយការណ៍របស់ Bangkok Post, បុរសសញ្ជាតិស្វីសម្នាក់ដែលបើកហាងកាត់សក់លើកោះ Phangan អស់រយៈពេល៩ឆ្នាំមកហើយនោះ ពេលនេះត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួន ដោយចោទប្រកាន់ថា គាត់បានលួចធ្វើការងារដែលថៃ ទុកសម្រាប់តែប្រជាជនរបស់ខ្លួនប៉ុណ្ណោះ។

បុរសវ័យ៥១ឆ្នាំរូបនេះមានឈ្មោះ Oliver Ehrat ហើយគាត់ត្រូវបានប៉ូលិសទេសចរណ៍និងអាជ្ញាធរមូលដ្ឋានសហការគ្នា ចាប់ខ្លួន កាលពីថ្ងៃអង្គារទី២៥ខែមិថុនា ក្រោយមើលឃើញពីការផ្សាយពាណិជ្ជកម្មហាងកាត់សក់របស់គាត់នៅលើបណ្តាញសង្គម Facebook។
ក្រោយពីការសាកសួរ ជនបរទេសរូបនេះ ត្រូវបានអាជ្ញាធរប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍កោះ Phangan ដើម្បីចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ការងារទាំង ២៧ ដែលថៃទុកសម្រាប់តែប្រជាជនខ្លួនប៉ុណ្ណោះមានដូចជា៖
- ជាងចម្លាក់ឈើ
- អ្នកបើកបរដឹកជញ្ជូនសាធារណៈ
- អ្នកធ្វើការងារខាងដេញថ្លៃ
- អ្នកកាត់ត្បូង
- ជាងកាត់សក់
- អ្នកត្បាញក្រណាត់
- អ្នកត្បាញកន្ទេល
- អ្នកធ្វើក្រដាសខ្ចប់
- ម្នាងសិលា
- អ្នកផលិតឧបករណ៍ភ្លេងថៃ
- អ្នកធ្វើនីឡូវែរ
- ជាងមាស ប្រាក់ និងស្ពាន់
- ការងារធ្វើពីលង្ហិនប៉ូលា
- អ្នកធ្វើតុក្កតាថៃ
- អ្នកធ្វើបាត្រលោក
- អ្នកត្បាញក្រណាត់សូត្រធ្វើដោយដៃ
- ជាងចម្លាក់ព្រះពុទ្ធរូប
- អ្នកធ្វើឆ័ត្រក្រដាសប្រពៃណី
- ភ្នាក់ងារឈ្មួញកណ្តាល
- អ្នកធ្វើការងារម៉ាស្សាបែបប្រពៃណីថៃ
- អ្នកមូរបារី
- មគ្គុទេសក៍ទេសចរណ៍
- អ្នកដើរលក់របស់កំប៉ិកកំប៉ុក
- អ្នកវាយអក្សរ
- អ្នកក្រងខ្សែអំបោះ
- លេខា
- អ្នកផ្តល់សេវាដោះស្រាយវិវាទ
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ការងារទាំង២៧ ថៃទុកសម្រាប់តែប្រជាជនខ្លួនប៉ុណ្ណោះ បើពលករចំណាកស្រុកហ៊ានធ្វើ គឺខុសច្បាប់ (មានវីដេអូ)

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច