Connect with us

ព័ត៌មានអន្ដរជាតិ

EU តែងតាំងបុគ្គលប្រឆាំងរុស្ស៊ី ជាអ្នកការទូតកំពូល

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃសុក្រទី២៨ខែមិថុនាឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីអេស្តូនីលោកស្រី Kaja Kallas ដែលជាបុគ្គលនិយាយមិនសំចៃមាត់ប្រឆាំងរុស្ស៊ីនិងជាអ្នកចេញមុខចេញមាត់ខ្លាំងជាងគេលើការជំរុញដាក់ទណ្ឌកម្មទីក្រុងមូស្គូ ពេលនេះត្រូវបានសហភាពអឺរ៉ុប តែងតាំងជាផ្លូវការឲ្យកាន់តំណែងជាអ្នកការទូតកំពូលរបស់ប្លុកមួយនេះជំនួសលោក Josep Borrell។

នាយករដ្ឋមន្ត្រីអេស្តូនីលោកស្រី Kaja Kallas (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញការតែងតាំងនេះ លោកស្រី Kallas បានបង្ហោះនៅលើបណ្តាញសង្គម X ថា តំណែងថ្មី នឹងក្លាយជាទំនួលខុសត្រូវដ៏ធំសម្បើមមួយ ចំពេលមានភាពតានតឹងភូមិសាស្ត្រនយោបាយ។ លោកស្រីបន្តថា “សង្រ្គាមនៅអឺរ៉ុប អស្ថិរភាពចេះតែកើនឡើងខ្លាំងនៅក្នុងប្លុករបស់យើង និងជាសកល គឺជាបញ្ហាប្រឈមចម្បងសម្រាប់គោលនយោបាយការបរទេសរបស់អឺរ៉ុប។

ស្របពេលជាមួយគ្នានោះដែរ លោកស្រីបានតាំងចិត្តធ្វើការដើម្បីសម្រេចឲ្យបាននូវឯកភាព EU និងការពារផលប្រយោជន៍និងតម្លៃរបស់ EU នៅក្នុងបរិបទភូមិសាស្រ្តនយោបាយដែលកំពុងផ្លាស់ប្តូរ។

ដោយឡែកពាក់ព័ន្ធការតែងតាំងនេះដែរ សារព័ត៌មានរុស្ស៊ី RT បានចេញផ្សាយថា បុគ្គលម្នាក់នេះហើយ ដែលតែងអំពាវនាវឲ្យដាក់ទណ្ឌកម្មខ្លាំងឡើងៗលើទីក្រុងមូស្គូ និងគាំទ្រគំនិតប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ដើម្បីយកទៅផ្តល់ជំនួយឲ្យទីក្រុងកៀវ។

(រូបថត៖ Getty)

លើសពីនេះ លោកស្រីថែមទាំង​ជំរុញឲ្យ​ EU ពន្លឿន​ការ​ផ្តល់​អាវុធ​ដល់​អ៊ុយក្រែន និង​បង្កើន​សមត្ថភាព​ការពារ​របស់​ប្លុក​នេះ​ទៀតផង។

មិនត្រឹមប៉ុណ្ណឹង កាលពីដើមឆ្នាំ រុស្ស៊ីក៏បានដាក់នាយករដ្ឋមន្ត្រីអេស្តូនីរូបនេះ ក្នុងបញ្ជីខ្មៅហើយ ចេញដីកាចាប់ខ្លួនលោកស្រីផងដែរ ដោយចោទប្រកាន់ពីការដាក់ចេញគោលនយោបាយអរិភាពចំពោះរុស្ស៊ី។

សូមបញ្ជាក់ ក្រៅពីលោកស្រី Kallas ត្រូវបានតែងតាំងឲ្យកាន់តំណែងជាអ្នកការទូតកំពូល, EU ក៏បានអនុម័តអាណត្តិទី៣របស់លោកស្រី Ursula von der Leyen ក្នុងនាមជាប្រធានគណៈកម្មការអឺរ៉ុប និងគាំទ្រអតីតរដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់លោក Antonio Costa ជាប្រធានក្រុមប្រឹក្សាអឺរ៉ុបថ្មីផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មេណាតូថ្មី ជាអ្នកចាត់ទុករុស្ស៊ី ជាសត្រូវ ក្នុងកែវភ្នែក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៦ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

Sokha Hotels

ព័ត៌មានពេញនិយម