Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បង្ហាញកត្តា ២យ៉ាង ដែលខ្លួននឹងប្រកាសសង្គ្រាមជាមួយ លោកខាងលិច

បានផុស

នៅ

តាមការចុះផ្សាយរបស់ RT អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី លោក Dmitry Medvedev បានបង្ហាញកត្តា២យ៉ាង ដែលរុស្ស៊ីអាចប្រកាសសង្គ្រាមជាមួយលោកខាងលិច នោះគឺបើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តដាក់ទណ្ឌកម្ម និងកំណត់គោលដៅលើទ្រព្យសម្បត្តិរបស់រុស្ស៊ី។

(រូបថត៖ Anadolu)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​នៅឯ​វេទិកា​ច្បាប់​អន្តរជាតិ​ទីក្រុង St. Petersburg (SPILF) កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែមិថុនាឆ្នាំ២០២៤ អតីតប្រធានាធិបតីរុស្ស៊ីរូបនេះ ព្រមានថា កត្តាទាំង២យ៉ាងនេះ អាចចាត់ទុកថាជាសកម្មភាពឈ្លានពាននិងជាហេតុផលសម្រាប់ការប្រកាសសង្គ្រាម។

លោក Medvedev ប្រាប់កិច្ចប្រជុំ SPILF ថា “ការរឹបអូសទ្រព្យសម្បត្តិរដ្ឋ អាចជារឿងសមហេតុផលក្នុងកាលៈទេសៈជាក់លាក់ ដែលអាចចាត់ទុកជាទង្វើឈ្លានពាន ហើយថែមទាំងអាចចាត់ទុកថាជាមូលហេតុដើម្បីប្រកាសសង្គ្រាមបានទៀតផង។ គ្មានប្រទេសណាមួយមានសុវត្ថិភាពពីការរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួនឡើយ។ ឧទាហរណ៍ អាហ្វហ្គានីស្ថាន វ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់សុទ្ធតែត្រូវអាមេរិករឹបអូសយកមូលនិធិរបស់ពួកគេ មុនពេលលោកខាងលិចងាកមករុស្ស៊ី។

លោក Dmitry Medvedev ក្នុងវេទិកា SPILF (រូបថត៖ Sputnik)

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប បានបង្កកទ្រព្យសម្បត្តិអធិបតេយ្យរុស្ស៊ីប្រមាណ៣០០ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដោយចោទទីក្រុងមូស្គូថា ឈ្លានពានអ៊ុយក្រែន ហើយបច្ចុប្បន្ន EU ថែមទាំងយល់ព្រម ប្រគល់ប្រាក់នោះខ្លះយកទៅជួយអ៊ុយក្រែន ទៀតផង។

នេះមិនមែនជារឿងថ្មីឡើយដែលលោក Medvedev ព្រមានអំពីសង្គ្រាម, ជាក់ស្តែងកាលពីខែមុន លោកក៏គំរាម ផ្ទុះសង្គ្រាមលោកលើកទី៣ផងដែរ ប្រសិនបើសហរដ្ឋអាមេរិក ហ៊ានវាយប្រហារចំគោលដៅរុស្ស៊ីណាមួយនៅក្នុងប្រទេសអ៊ុយក្រែន។

(រូបថត៖ WIKI)

លោកព្រមានបែបនេះ ដើម្បីឆ្លើយតបទៅរដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski ដែលអះអាងថា ទីក្រុងវ៉ាស៊ីនតោននឹងវាយប្រហារគោលដៅទាំងនោះ ប្រសិនបើរុស្ស៊ី ប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនមែន។

មិនត្រឹមប៉ុណ្ណឹង កាលពីឆ្នាំមុន អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីរូបនេះក៏គំរាមដែរថា លោកខាងលិច កំពុងរុញពិភពលោកឲ្យខិតទៅជិតជម្លោះសកល ដែលមិនធ្លាប់ឃើញសោះ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ដោយសារការផ្គត់ផ្គង់អាវុធធុនធ្ងន់ដល់អ៊ុយក្រែន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ប្រកាសបញ្ឆេះសង្គ្រាមលោក បើអាមេរិក វាយប្រហារគោលដៅរបស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៥ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤២ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤៣ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៥០ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម