Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ ព្រមាន​ពលរដ្ឋ​​ខ្លួន កុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ចិន ខ្លាច​ត្រូវ​ដាក់​ទោស​ប្រហារ​ជីវិត

បានផុស

នៅ

រដ្ឋាភិបាល​តៃវ៉ាន់ បាន​​​​​ព្រមាន​ដល់​ប្រជាជន​ខ្លួន ដែល​មាន​បំណង​​ធ្វើ​​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន បន្ទាប់​ពី​​ក្រុង​ប៉េកាំង បាន​ប្រកាស​​អនុវត្ត​ច្បាប់​ថ្មី​ចង់​​កាត់​ទោស​ប្រហារ​ជីវិត​ជន​ផ្ដាច់​ខ្លួន​និយម​តៃវ៉ាន់ កាល​ពី​សប្ដាហ៍​មុន។ សេចក្ដី​ព្រមាន​នេះ ធ្វើ​ឡើង​​​តាម​រយៈ​​លោក Liang Wen-chieh អ្នក​នាំ​​ពាក្យ​ក្រុម​ប្រឹក្សា​កិច្ច​ការ​ដី​គោក​តៃវ៉ាន់ នៅ​​សន្និសីទ​សារព័ត៌មាន​មួយ ក្នុង​​ក្រុង​តៃប៉ិ កាល​ពី​ថ្ងៃ​​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៤។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Liang បាន​ប្រាប់​ថា បើ​មិន​មាន​ការ​ចាំ​បាច់​បំផុត​នោះ​ទេ ប្រជាជន​តៃវ៉ាន់​​មិន​ត្រូវ​​ឆ្លង​ដែន​​ទៅ​​កាន់​ប្រទេស​ចិន ឬ​ក៏​​ទីក្រុង​​ដែល​កាន់កាប់​​ដោយ​ចិន ដូចជា ហុងកុង និង​ម៉ាកាវ នោះ​ឡើយ។ លោក បន្ត​ថា ច្បាប់​របស់​ចិន បង្ហាញ​ពី​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សុវត្ថិភាព​​ប្រជាជន​តៃវ៉ាន់ ហើយ​​វា​​គឺ​ជា​​ការ​​អនុវត្ត​វិធានការ​​ថ្មី​មួយ​​​ប្រឆាំង​​​​​នឹង​តៃវ៉ាន់ បន្ថែម​ពី​លើ​​​​វិធានការ​ប្រឆាំង​ដែល​កំពុង​អនុវត្ត​កន្លង​មក។

លោក Liang បាន​បញ្ជាក់​ថា ការ​ព្រមាន​នេះ មិន​មែន​ជា​ការ​ហាម​ប្រាម​​ដាច់​ខាត​​​នោះ​ទេ ប៉ុន្តែ​​​វា​គ្រាន់​តែ​​ជា​សារ​ក្រើន​​រំឭក​ពី​សវុត្ថិភាព​ដល់​ប្រជាជន​តៃវ៉ាន់​​​​​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២៤ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ប្រកាស​ជា​ផ្លូវការ​​ថា សកម្មភាព​ផ្ដាច់​ខ្លួន​និយម​របស់​តៃវ៉ាន់ គឺ​ជា​​​ទោស​​​ឧក្រិដ្ឋ ហើយ​គំរាម​​ដាក់​ទោស​ធ្ងន់ធ្ងរ​បំផុត​គឺ​ ការ​ព្យួរ ក ​ប្រហារ​ជីវិត។ ចិន ថា នេះ​គឺ​ជា​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​អ្នក​គាំទ្រ​ផ្គាប់​មុខ​​នូវ​ការ​ផ្ដាច់​ខ្លួន​និយម​ទាមទារ​ចង់​បាន​ឯករាជ្យ​របស់​តៃវ៉ាន់ ដែល​ត្រូវ​ចាត់​ទុក​ជា​​ការ​ប្រព្រឹត្ត​ទោស​ឧក្រិដ្ឋកម្ម​នៃ​ការ​បំបែក​ខ្លួន និង​ការ​ញុះញង់​ឲ្យ​ផ្ដាច់​ខ្លួន​ចេញ​ពី​ចិន។

លោក Lai Ching-te ប្រធានាធិបតី​តៃវ៉ាន់ (រូបភាព៖ AP)

លោក Chang Wu-yueh អ្នក​ជំនាញ​ការ​​ទំនាក់ទំនង​ច្រក​សមុទ្រ​តៃវ៉ាន់​នៅ​សកល​វិទ្យាល័យ Tamkang នៃ​ក្រុង​តៃប៉ិ បាន​​លើក​ឡើង​ថា ការ​ប្រកាស​របស់​ចិន មាន​​គោល​បំណង​ធំៗ​ចំនួន​៣ ដូចជា៖ ១.ចិន​ចង់​ប្រកាស​ប្រាប់​ប្រជាជន​ខ្លួន​​​ថា​រដ្ឋាភិបាល​កំពុង​តែ​ប្រឆាំង​​​នឹង​ការ​ចង់​បាន​ឯករាជ្យ​របស់​តៃវ៉ាន់ ២.ចិន​ចង់​ប្រកាស​ប្រាប់​អន្តរជាតិ​ថា​ ខ្លួន​មាន​យុត្តាធិការ​លើ​តៃវ៉ាន់ និង​៣.ចិន​ចង់​គំរាម​ប្រជាជន​តៃវ៉ាន់។ អ្នក​ជំនាញ​ការ​រូប​នេះ ក៏​បាន​ព្រមាន​ប្រជាជន​តៃវ៉ាន់​ផង​ដែរ​ឲ្យ​ប្រុង​ប្រយ័ត្ន នៅ​រាល់​ពេល​​ចាកចេញ​ទៅ​ក្រៅ​ប្រទេស ជា​ពិសេស​គឺ​ប្រទេស​ដែល​​មាន​កិច្ច​ព្រមព្រៀង​​បត្យាប័ន​​ជាមួយ​ចិន។

ពាក់ព័ន្ធ​នឹង​ច្បាប់​នេះ លោក Lai Ching-te ប្រធានាធិបតី​តៃវ៉ាន់ បាន​ប្រកាស​កាល​ពី​​ថ្ងៃ​ទី​២៤ ខែ​មិថុនា​ ថា ចិន​គ្មាន​សិទ្ធិ​អ្វី​នោះ​ទេ ដែល​អាច​មក​​ដាក់​​ទោស​ប្រជាជន​តៃវ៉ាន់។ មេ​ដឹក​នាំ​តៃវ៉ាន់ បាន​និយាយ​ថា ប្រជាធិបតេយ្យ​មិន​មែន​ជា​​ទោស​​ឧក្រិដ្ឋកម្ម​ទេ តែ​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​​បំផុត​គឺ អត្តាធិបតេយ្យ​របស់​ចិន​ទៅ​វិញ។ លោក Lai បាន​បន្ត​ថា ចិន​គ្មាន​ឯណា​នូវ​សិទ្ធិ​អំណាច​អាច​ដាក់​ទោស​ឆ្លង​ដែន​​លើ​ប្រជាជន​តៃវ៉ាន់​ជា​ដាច់​ខាត៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥៦ នាទីutes មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យ​ដែល​ឆក់​កាបូប​ពី គូដណ្តឹងលោក Chris អាច​ជាប់​ទោសជាប់ពន្ធនាគារ២០ឆ្នាំ ដោយសារ​តែមិនរាងចាល

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី ឱ្យសិក្សារៀបចំផ្ដល់មេដាយ ដល់គ្រូបង្រៀនជាប់កិច្ចសន្យា ខណៈកន្លងមកអាចបានត្រឹមបណ្ណសសើរ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខេត្តត្បូងឃ្មុំ ស្វាគមន៍ពលរដ្ឋខ្មែរក្រៅប្រទេស ដែលមកទស្សនាព្រំដែន កម្ពុជា-វៀតណាម

ព័ត៌មានជាតិ៤ ម៉ោង មុន

កង្វះបុគ្គលិកនៅរដ្ឋបាលក្រុង​ស្រុក៖ សម្ដេចធិបតី ឱ្យផ្ទេរចេញពីមន្ទីរក្រសួងស្ថាប័ន ក្រោមរូបភាពស្ម័គ្រចិត្ត

ព័ត៌មានជាតិ១០ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ១២ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម១៥ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

Sokha Hotels

ព័ត៌មានពេញនិយម