Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនស៊ូដង់ ជាង៧៥ម៉ឺននាក់ កំពុងប្រឈមនឹងភាពអត់ឃ្លាន

បានផុស

នៅ

តំបន់ចំនួន ១៤ នៅទូទាំងប្រទេសស៊ូដង់ កំពុងរងគ្រោះទុរ្ភិក្ស ប្រសិនបើជម្លោះរវាងបក្សពួកយោធាបន្តកើនឡើង ខណៈអង្គការឃ្លាំមើលភាពអត់ឃ្លានជាសកលបានឲ្យដឹងថា ប្រជាជនរាប់ម៉ឺននាក់កំពុងប្រឈមមុខនឹងភាពអត់ឃ្លាន ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera កាលពីថ្ងៃទី​២៨ ខែមិថុនាឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍វាយតម្លៃរបស់អង្គការ IPC កាលពីថ្ងៃព្រហស្បតិ៍, បន្ទាប់ពីសង្គ្រាមជាងមួយឆ្នាំ មនុស្សប្រហែល ៧៥៥ ០០០ នាក់កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយនៃភាពអត់ឃ្លានខ្លាំងបំផុត ខណៈ ៨.៥លាននាក់ ឬស្មើនឹង ១៨ ភាគរយនៃចំនួនប្រជាជនសរុប គឺត្រូវប្រឈមនឹងកង្វះខាតស្បៀងអាហារ ឈានដល់ស្លាប់។

សូមបញ្ជាក់ថា ជម្លោះនៅក្នុងប្រទេសស៊ូដង់បានចាប់ផ្តើមកាលពីខែមេសាឆ្នាំ២០២៣ រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ក្រោមការដឹកនាំរបស់លោកAbdel Fattah al-Burhan និងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលដឹកនាំដោយលោកMohamed Hamdan Dagalo។

ការប្រយុទ្ធគ្នាកាន់តែខ្លាំង បានរាំងស្ទះការផ្តល់ជំនួយចូលទៅកាន់កន្លែងដែលរងការគំរាមកំហែងគ្រោះទុរ្ភិក្សនៅក្នុងតំបន់ជាច្រើនរួមទាំងផ្នែកខ្លះនៃរដ្ឋ Darfur, Khartoum, Kordofan និង Gezira ផងដែរ។

ស្របពេលជាមួយគ្នានោះ បើយោងតាមទិន្នន័យពីអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) បានឲ្យដឹងថា មនុស្សជាង ១០ លាននាក់ត្រូវផ្លាស់ទីលំនៅក្នុងប្រទេសស៊ូដង់ ហើយមនុស្ស ៧.២៦ លាននាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ បូករួមនឹងបុគ្គលចំនួន ២.៨៣ លាននាក់ដែលផ្លាស់ទីលំនៅដោយជម្លោះពីមុន ពោលគឺឥឡូវនេះ មានជាងមួយភាគបួនហើយនៃប្រជាជន៤៨លាននាក់របស់ប្រទេសស៊ូដង់ ដែលត្រូនបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៣ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤០ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤០ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៤៧ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម