Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនប៉ាឡេស្ទីនរត់ភៀសខ្លួន ខណៈកងកម្លាំងអ៊ីស្រាអែល បន្តវាយលុកតំបន់ហ្គាហ្សា

បានផុស

នៅ

ប្រជាជនប៉ាឡេស្ទីនបន្តរត់ភៀសខ្លួនចេញពីតំបន់ហ្គាហ្សាបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បើកធ្វើការវាយឆ្មក់តាមអាកាស និងបញ្ជូនរថក្រោះវាយប្រហារតំបន់ដែលធ្លាប់ត្រូវបានរងការបំផ្លាញរួចទៅហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី ២៨ ខែ មិថុនា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាជាជនភាគច្រើននៅក្នុងសង្កាត់ Shujayea និង Tuffa ក្នុងទីក្រុងហ្គាហ្សា ត្រូវផ្លាស់ទីលំនៅបន្ទាប់ពីយោធាអ៊ីស្រាអែល ចេញបញ្ជាជម្លៀសខ្លួនបន្ទាន់ ពោលគឺប្រហែល៣០នាទីមុនប្រតិបត្តិការយោធាចាប់ផ្តើម។ យ៉ាងណាមិញគ្រួសារ​មួយ​ចំនួន​មិន​អាច​ជម្លៀស​ចេញ​បានទេ​ដោយ​សារ​តែមានផ្សេងអ័ព្ទដ៏ក្រាស់ពីការវាយប្រហារនិងបំណែកអគារបាក់បែក, យន្តហោះ​គ្មាន​មនុស្ស​បើក​ឈ្លបយកការណ៍ និង​កាំភ្លើង​ធំ។

ស្របពេលជាមួយគ្នានោះ កងកម្លាំងអ៊ីស្រាអែលក៏បានបន្តទម្លាក់គ្រាប់បែកលើទីក្រុង Rafah ភាគខាងត្បូង ផងដែរ ខណៈយោងតាមក្រសួងសុខាភិបាលហ្គាហ្សាបានឲ្យដឹងថា មានជនជាតិប៉ាឡេស្ទីនចំនួន ៤៧ នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួសក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ 

គួរបញ្ជាក់ថា ជាងប្រាំបីខែនៃការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បានបណ្ដាលឲ្យមនុស្សជិតកន្លះលាននាក់ប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ។ ការសម្រុះសម្រួលអន្តរជាតិដែលគាំទ្រដោយសហរដ្ឋអាមេរិក ក៏បរាជ័យក្នុងការផ្តល់កិច្ចព្រមព្រៀងបទឈប់បាញ់ទៅទៀត បើទោះបីជាកិច្ចចរចាកំពុងបន្តចំពេលមានសម្ពាធខ្លាំងពីលោកខាងលិចដើម្បីទទួលបានជំនួយបន្ថែមទៀតក៏ដោយ។

ទន្ទឹមនោះកងកម្លាំងអ៊ីស្រាអែលកំពុងបន្តរារាំងជំនួយមនុស្សធម៌ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងប្រេងឥន្ធនៈដែលត្រូវការជាចាំបាច់ ក្រោយការបិទព្រំដែនដ៏សំខាន់នៅRafah កាលពីខែមុន។

យោងតាមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) បាន្យដឹងថា រថយន្តសង្គ្រោះបន្ទាន់ចំនួន ១៨ គ្រឿងមិនអាចដំណើរការបាន ដោយសារតែខ្វះប្រេងឥន្ធនៈ ហើយ PRCS កំពុងអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យអន្តរាគមន៍ជាបន្ទាន់ដើម្បីបើកច្រកព្រំដែន Rafah ឡើងវិញ និងអនុញ្ញាតឱ្យមានលំហូរនៃជំនួយមនុស្សធម៌ ជាពិសេសប្រេងឥន្ធនៈ ដើម្បីការពារការដួលរលំទាំងស្រុងនៃប្រព័ន្ធថែទាំសុខភាព៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ប្រទេសទី១ ដកខ្លួនចេញពី WHO តាមអាមេរិក

ព័ត៌មានជាតិ៤ នាទីutes មុន

សម្តេច ហ៊ុន សែន ផ្ដើមទស្សនកិច្ចនៅឡាវ ដើម្បីជួបថ្នាក់ដឹកនាំប្រទេសនេះ ក្នុងការពង្រឹងភាពជាដៃគូ

សេដ្ឋកិច្ច១៦ នាទីutes មុន

កម្ពុជាមានពេល ៥ ឆ្នាំ អភិវឌ្ឍឧស្សាហកម្ម SME មុនពេលចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច

ព័ត៌មានជាតិ៤៣ នាទីutes មុន

ត្រឹមដើមឆ្នាំនេះ យុវជនក្រីក្រ និងងាយរងហានិភ័យជាង ៩ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤៦ នាទីutes មុន

លក់កាហ្វេ ភេសជ្ជៈតាម​ដង​ផ្លូវ​មួយ​ថ្ងៃ​បាន​ ៥០ ទៅ ៩០ កែវ រក​ចំណូល​បាន​ពី 20 ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀល ​ផ្គត់ផ្គង់គ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម