Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង ប្រហារ​ជីវិត​បុរស​វ័យ​ក្មេង​ម្នាក់ ព្រោះ​ស្ដាប់​ចម្រៀង K-Pop

បានផុស

នៅ

បុរស​ជនជាតិ​កូរ៉េ​ខាង​ជើង​វ័យ​២២​ឆ្នាំ​ម្នាក់ ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត ក្រោយ​​រូប​គេ​​​បាន​ស្ដាប់ចម្រៀង និង​មើល​វីដេអូ​កុន​​របស់កូរ៉េ​ខាង​ត្បូង។ នេះ​បើ​យោង​តាម​របាយការណ៍​​​មួយ​របស់​​ក្រសួង​បង្រួប​បង្រួម​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​បង្រួបប​ង្រួម​កូរ៉េ​ខាង​ត្បូង បាន​បញ្ចេញ​​ឯកសារ​របាយការណ៍​មួយ​​មាន​ឈ្មោះ​ថា “2024 Report on North Korean Human Rights” ដែល​បាន​ចង​ក្រង​នូវ​សក្ខី​កម្ម​​របស់​ជន​រត់​គេច​ខ្លួន​ពី​​កូរ៉េ​ខាង​ជើង​​ចំនួន ៦៤៩​នាក់។ យោង​តាម​សក្ខីកម្ម​​នៅ​ក្នុង​របាយការណ៍​នេះ បុរស​ម្នាក់​​មក​ពី​ភាគ​ខាង​ត្បូង​ខេត្ត Hwanghae ត្រូវ​បាន​ប្រហារ​ជីវិត​ជា​សាធារណៈ កាល​ពី​​ឆ្នាំ​២០២២​កន្លង​ទៅ បន្ទាប់​ពី​លួច​ស្ដាប់​ចម្រៀង K-Pop បាន​៧០​បទ, មើល​​កុន​កូរ៉េ​ខាង​ត្បូង​បាន​៣​រឿង ព្រមទាំង​​បាន​ចែក​រំលែក​​វីដេអូ​ចម្រៀង និង​រឿង​​ទាំង​នោះ​ឲ្យ​ទៅ​អ្នក​ដទៃ។ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​ចាត់​ទុក​ទង្វើ​នេះ​គឺ​ជា​រឿង​ក្បត់​ជាតិ និង​ខុស​​ពី​ច្បាប់​ដែល​បាន​អនុម័ត​កាល​ពី​ឆ្នាំ​២០២០ ស្ដី​ពី​បំរាម​​វប្បធម៌ និង​មនោគមវិជ្ជា​ប្រឆាំង​ពី​បរទេស។

របាយការណ៍​​របស់​កូរ៉េ​ខាង​ត្បូង​ បាន​​បញ្ជាក់​ទៀត​ថា ច្បាប់​កាត់​ទោស​របស់​កូរ៉េ​ខាង​ជើង​​នេះ សំដៅ​ជា​ពិសេស​ចំពោះ​មនុស្ស​វ័យ​ជំទង់ ដែល​ពួក​គេ​អាច​​ងាយ​នឹង​ឆាប់​​ចាប់​យក​វប្បធម៌​ពី​បរទេស ជា​ពិសេស​ពី​​កូរ៉េ​ខាង​ត្បូង។

លោក គីម ជុងអ៊ីល និង​លោក គីម ជុងអ៊ុន (រូបភាព៖ EPA)

គួរ​បញ្ជាក់​ថា បំរាម​លើ​ចម្រៀង​និង​កុន K-Pop គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​​របស់​កូរ៉េ​ខាង​ជើង ដែល​​មាន​គោល​បំណង​ហាម​ឃាត់​ប្រជាជន​កុំ​ឲ្យ​ទទួល​រង​ឥទ្ធិពល​ពី​លោក​ខាង​លិច ហើយ​ការអនុវត្ត​បំរាម​នេះ ធ្វើ​ឡើង​​តឹង​រ៉ឹង​តាំង​តែ​ពី​សម័យ​កាល​ដឹក​នាំ​ដោយ​​លោក គីម ជុងអ៊ីល មកម៉្លេះ ដែល​ជា​​ឪពុក​របស់​​លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​បច្ចុប្បន្ន។

ក្រុម​អ្នក​ជំនាញ បាន​សន្និដ្ឋាន​ថា ការ​​ឲ្យ​វប្បធម៌​ប្រជាប្រិយ​របស់​កូរ៉េ​ខាង​ត្បូង​ជ្រាបចូល​​​ក្នុង​សង្គម​កូរ៉េ​ខាង​ជើង អាច​បង្ក​ជា​ការ​គំរាម​កំហែង​​​ដល់​មនោគមវិជ្ជា ដែល​​តម្រូវ​​ឲ្យ​ប្រជាជន​ត្រូវ​​​បង្ហាញ​​ពី​ភាព​ស្មោះត្រង់​ឥត​ងាក​រេ​ចំពោះ​របប​ដឹក​នាំ​ដោយ​គ្រួសារ​ត្រកូល​ “គីម” ចាប់​តាំង​ពី​​ការ​បង្កើត​កូរ៉េ​ខាង​ជើង​ឡើង​​នៅ​ឆ្នាំ​១៩៤៨៕

ដោយ៖ ឈាង​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្តុំអង្គការសមាគមសង្គមស៊ីវិល អំពាវនាវឱ្យពលរដ្ឋខ្មែរ កុំចាញ់កលមនោគមវិជ្ជាខ្មៅកខ្វក់ របស់ក្រុមជ្រុលនិយម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក មាស ប៊ុនឡី បំផុសស្មារតីដល់សមាជិក ចូលរួមការពារសន្តិភាព និងសមិទ្ធផលដែលកើតមាន

ជីវិតកម្សាន្ដ២ ម៉ោង មុន

MV ថ្មី “Rockstar” របស់ Lisa ខំប្រម៉ូតប្រទេសថៃ បែរជាប់មម្រាម​លើ Facebook ភ្លាមៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លាស់ប្ដូរប្រធានមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង អភិបាល​ខេត្ត​ក្រើន​រំលឹក​ដល់គ្រូពេទ្យ​ ប្រកាន់ភ្ជាប់វិជ្ជាជីវៈ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

បុរស បារាំង ម្នាក់ជម្នះកែប្រែ​រាងកាយ​ដូច​មនុស្ស​ក្រៅ​ភព មិនខ្វល់អ្នករិះគន់

ព័ត៌មានជាតិ១៨ ម៉ោង មុន

ចោទកម្ពុជាបង្កើត CoolApp ដើម្បីយកការណ៍ ឯកឧត្ដម ឌី វិជ្ជា ចោទសួរទៅវិញថាតើ Appរបស់ប្រទេសមហាអំណាចបង្កើតដើម្បីអ្វី?

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ធនធានដ៏សំខាន់ និងជាមរតកមនុស្សរស់ព្រឹទ្ធាចារ្យ គង់ ណៃ បានទទួលមរណភាព ក្នុងវ័យ ៨០ ឆ្នាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វីដេអូរន្ធត់! ប៉ូលិសរុស្ស៊ី បង្អួតជំនាញខុសបច្ចេកទេស ត្រូវរថយន្តកិនពីលើ

សន្តិសុខសង្គម២៣ ម៉ោង មុន

ចិញ្ចើមផ្លូវជាប់របងវិទ្យាល័យព្រះយុគន្ធរ ក្លាយជាកន្លែងលក់ដូរ និងចំណតរថយន្ដយ៉ាងអនាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ខ្លឹមសារសំខាន់ៗ នៃការជជែកដេញដោលគ្នាបែកផ្សែង ៩០នាទី រវាង ត្រាំនិងបៃដិន

Sokha Hotels

ព័ត៌មានពេញនិយម