Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកនាំពាក្យនាយករដ្ឋមន្ត្រីជប៉ុន លាលែងតំណែងដោយសារអាហារពេលល្ងាចមួយពេល

បានផុស

នៅ

លោកស្រី Makiko Yamada អ្នកនាំពាក្យសំខាន់របស់នាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga បានលាលែងពីតំណែងបន្ទាប់ពីលោកស្រីនិងមន្ត្រីការិយាល័យជាន់ខ្ពស់ដទៃទៀត ត្រូវបានគេស្តីបន្ទោសចំពោះការចូលរួមទទួលទានអាហារពេលល្ងាចថ្លៃៗ ដែលរៀបចំដោយកូនប្រុសរបស់លោក Suga។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន ប្រធានលេខាធិការខុទ្ទកាល័យលោក Katsunobu Kato បានប្រាប់អ្នកយកព័ត៌មានថា “លោកស្រី Yamada បានលាលែងពីតំណែងនៅថ្ងៃចន្ទទី១ខែមីនានេះ”។

រដ្ឋបាលរបស់លោក Suga រួមទាំងលោកស្រី Yamada អាយុ៦០ឆ្នាំផងដែរ បានប្រឈមមុខនឹងការខឹងសម្បាជាសាធារណៈ បន្ទាប់ពីទស្សនាវដ្តីប្រចាំសប្តាហ៍ Shukan Bunshun បានរាយការណ៍កាលពីខែមុនថា កូនប្រុសច្បងរបស់លោក Suga ឈ្មោះ Seigo Suga ដែលជានាយកប្រតិបត្តិនៅក្រុមហ៊ុនខ្សែភាពយន្តមួយ បានចំណាយប្រាក់សម្រាប់អាហារពេលល្ងាចថ្លៃៗ ដល់ក្រុមមន្ត្រីជាន់ខ្ពស់។

ច្បាប់ក្រមសីលធម៌មន្ត្រីរាជការស៊ីវិលជាតិរបស់ប្រទេសជប៉ុន បានហាមឃាត់បុគ្គលិករដ្ឋាភិបាលមិនឲ្យទទួលអំណោយ ឬការកម្សាន្តពីក្រុមហ៊ុនឬបុគ្គលដែលអាចត្រូវបានគេមើលឃើញថាជាការសូកប៉ាន់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម