ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ថានឹងទទួលស្គាល់លទ្ធផលឆ្នោត តែមានលក្ខខណ្ឌ
អំឡុងការជជែកដេញដោលយ៉ាងតឹងសរសៃ.កជាមួយលោក ចូ បៃដិន, អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងទទួលស្គាល់លទ្ធផលឆ្នោត តែមានលក្ខខណ្ឌ។ នេះបើតាមសេចក្តីរាយការណ៍របស់ RT នៅថ្ងៃសុក្រទី២៨ខែមិថុនាឆ្នាំ២០២៤។
ក្នុងការជជែកគ្នាបែកផ្សែងរៀបចំដោយ CNN នៅទីក្រុង Atlanta នៃរដ្ឋ Georgia, លោក ត្រាំ ត្រូវបានអ្នកសម្របសម្រួល Dana Bash ចោទសួរថាតើ លោកនឹងទទួលស្គាល់លទ្ធផលដែរឬក៏អត់ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៤ ខាងមុខ? ស្រាប់តែបុរសវ័យ៧៨ឆ្នាំរូបនេះ ឆ្លើយម៉ាត់ៗថា “ពិតណាស់ខ្ញុំនឹងទទួលស្គាល់ តែក្នុងលក្ខខណ្ឌដែលការបោះឆ្នោតនោះល្អ យុត្តិធម៌និងស្របច្បាប់ប៉ុណ្ណោះ”។
តាមពិតទៅ លោក ត្រាំ មិនដែលទទួលស្គាល់បរាជ័យក្រោមដៃលោក បៃដិន ក្នុងឆ្នាំ២០២០ទេ ដោយលោកតែងប្រកាសថា ការបោះឆ្នោតនោះ ត្រូវបានគេលួចយកពីខ្លួនទៅ ហើយថែមទាំងប្តឹងដល់តុលាការទៀតផង ប៉ុន្តែមិនទទួលជោគជ័យឡើយ។
យ៉ាងណាមិញ ពេលនេះ ដោយសំដៅទៅការបោះឆ្នោតឆ្នាំ២០២០ លោក ត្រាំ និយាយថា “ខ្ញុំពិតជាចង់ទទួលយកលទ្ធផលទាំងនោះណាស់ ប៉ុន្តែវាជាការក្លែងបន្លំដ៏គួរឲ្យអស់សំណើច”។
សូមបញ្ជាក់ថា តាមការស្ទង់មតិរបស់ New York Times / Siena College ដែលចេញផ្សាយកាលពីថ្ងៃពុធ បានបង្ហាញថា លោក ត្រាំ កំពុងមានសំឡេងឆ្នោត៤៨% ពោលគឺនាំមុខលោក បៃដិន ៤%។
ដោយឡែក បើតាមការស្ទង់មតិភ្លាមៗរបស់ CNN បានបង្ហាញថា ក្នុងចំណោមអ្នកមានសិទ្ធបោះឆ្នោតដែលមើលការជជែកដេញដោលគ្នានេះ, មាន៦៧%បង្ហាញទំនុកចិត្តខ្លាំងទៅលើលោក ត្រាំ ខណៈអ្នកផ្សេងទៀតគិតថា លោកបៃដិន ធ្វើមិនសូវបានល្អ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខ្លឹមសារសំខាន់ៗ នៃការជជែកដេញដោលគ្នាបែកផ្សែង ៩០នាទី រវាង ត្រាំនិងបៃដិន
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត