Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រាប់​ពី​ចំនួន​គ្រាប់បែក​ដែល​ឲ្យ​អ៊ីស្រាអែល ជិត​៩​ខែ​មក​នេះ

បានផុស

នៅ

គិត​ចាប់​តាំង​ពី​ថ្ងៃ​ផ្ទុះ​សង្គ្រាម​ជាមួយ​ក្រុម​ហាម៉ាស សហរដ្ឋ​អាមេរិក បាន​ផ្ដល់​ជំនួយ​ជា​គ្រាប់​បែក​ក្នុង​ចំនួន​ច្រើន​សន្ធឹក​សន្ធាប់​ឲ្យ​ទៅ​អ៊ីស្រាអែល ដោយ​ក្នុង​នោះ​មាន​​​​ដូចជា​ ប្រភេទ​គ្រាប់បែក​ទម្ងន់​ជិត​១​តោន និង​ប្រភេទ​មីស៊ីល Hellfire ជា​ដើម។

(រូបភាព៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​​តាម​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Times of Israel នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៤, ក្នុង​រយៈពេល​ជិត​៩​ខែក​ន្លង​មក អ៊ីស្រាអែល​ ទទួល​បាន​គ្រាប់​បែក​ជា​ច្រើន​ពី​អាមេរិក ដូចជា គ្រាប់បែក​ទម្ងន់​ជាង​៩០០​គីឡូ​ក្រាម​ម៉ូឌែល MK-84 ចំំនួន ១៤ ០០០​គ្រាប់, គ្រាប់​បែក​​ទម្ងន់​ជាង​២០០​គីឡូក្រាម​ចំនួន ៦ ៥០០​គ្រាប់, មីស៊ីល​បំពាក់​លើ​យន្តហោះ​ចម្បាំង​ Hellfire ចំនួន ៣០០​០​គ្រាប់, គ្រាប់​បែក Bunker-Buster ចំនួន​ ១០០០​គ្រាប់, គ្រាប់​បែក​​ទម្លាក់​តាម​អាកាស​ខ្នាត​តូច​ចំនួន ២៦០០​គ្រាប់ និង​​ប្រភេទ​គ្រាប់​បែក​ផ្សេងៗ​មួយ​ចំនួន​ទៀត។

ចំពោះ​គ្រាប់​បែក​​ទម្ងន់​ជាង​៩០០​គីឡូក្រាម​ ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ផ្អាក​ការ​ផ្គត់​ផ្គង់​ទៅ​អ៊ីស្រាអែល ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០២៤​មក​ម៉្លេះ ដោយ​ហេតុ​ថា​ខ្លាច​ប៉ះពាល់​ខ្លាំង​ចំពោះ​អាយុ​ជីវិត​ជន​ស៊ីវិល​ ក្រោយ​ការ​វាយ​ប្រហារ​​​របស់​អ៊ីស្រាអែល​នៅ​ទីក្រុង Rafah តំបន់​ហ្គាហ្សា។ យ៉ាង​​​ណា​មិញ ការ​បញ្ជូន​គ្រាប់បែក​ផ្សេង​ទៀត នៅ​ដំណើរ​ការ​ដូច​ធម្មតា។

ក្រៅ​តែ​ពី​គ្រាប់​បែក អាមេរិក​ក៏​បាន​បញ្ជូន​សព្វាវុធ​ផ្សេងៗ​​ទៀត​​សម្រាប់​​ឲ្យ​អ៊ីស្រាអែល​ទុក​វាយ​ប្រហារ​ក្រុម​ហាម៉ាស​ផង​ដែរ ហើយ​បើ​គិត​ជា​ចំនួន​ទឹក​ប្រាក់ មាន​សុរប​ប្រមាណ​ជា ៦,៥​ពាន់​លាន​ដុល្លារ។

សូម​បញ្ជាក់​ថា ក្រសួង​សុខាភិបាល​ហ្គាហ្សា បាន​​​ប្រកាស​ថា តួ​លេខ​​​​ប្រជាជន​ប៉ាឡេស្ទីន​ដែល​បាន​ស្លាប់​​នៅ​ក្នុង​សង្គ្រាម​អ៊ីស្រាអែល-ហាម៉ាស បាន​កើន​ឡើង​លើស​ពី ៣៧ ០០០​នាក់ ហើយ​តួ​លេខ​នេះ​ពិបាក​ក្នុង​ការ​បែងចែក​ឲ្យ​ច្បាស់​ថា មាន​អ្នក​ស្លាប់​ជា​ជន​ស៊ីវិល​ប៉ុន្មាន និង​​ក្រុម​ទាហាន​ហាម៉ាស​ប៉ុន្មាន​​នាក់​ណាស់។ យ៉ាង​ណាមិញ បើ​តាម​​អ៊ីស្រាអែល បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​សម្លាប់​ក្រុម​ប្រយុទ្ធ​ហាម៉ាស​បាន​ប្រមាណ ១៥ ០០០​នាក់ និង​ក្រុម​ភេវរករ​​បាន​ចំនួន ១០០០​នាក់ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​​តុលា ឆ្នាំ​២០២៣៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥១ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម