Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី ថា កំពុង​រៀបចំ​គម្រោង​​បញ្ចប់​សង្គ្រាម​ជាមួយ​រុស្ស៊ី​ហើយ

បានផុស

នៅ

លោក ហ្សេលេនស្គី បាន​ប្រកាស​​​នៅ​ក្នុង​សន្និសទី​កាសែត​មួយ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៤ ថា លោក​កំពុង​រៀបចំ​គម្រោង​​សំខាន់​មួយ ដែល​ត្រៀម​​នឹង​​បិទ​បញ្ចប់​​សង្គ្រាម​ជាមួយ​ប្រទេស​រុស្ស៊ី។

លោក ហ្សេលេនស្គី ប្រធានាធិបតី​អ៊ុយក្រែន (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេ​ដឹក​នាំ​អ៊ុយក្រែន បាន​​បញ្ជាក់​ថា គម្រោង​​បញ្ចប់​សង្គ្រាម​​នេះ នឹង​មាន​ការ​គាំទ្រ​​ភាគ​ច្រើន​ពី​ពិភពលោក បន្ទាប់​​ពី​​ការ​ចូលរួម​ក្នុង​​កិច្ច​ប្រជុំ​សន្ដិភាព​​នៅ​ស្វីស កាល​ពី​ពាក់​កណ្ដាល​ខែ​​មិថុនា​កន្លង​ទៅ។ លោក បន្ត​ថា អ៊ុយក្រែន​គ្មា​ន​ពេល​ច្រើន​ទៀត​ទេ ខណៈ​ចំនួន​ទាហាន និង​ជន​ស៊ីវិល ដែល​បាត់​បង់​ជីវិត ចេះ​តែ​កើន​ឡើង​​ឥត​ឈប់​ឈរ។ យ៉ាង​ណា​មិញ លោក​មិន​​ទាន់​បញ្ជាក់​លម្អិត​ពី​គម្រោង​នោះ​ថា​ជា​អ្វី​ឲ្យ​ប្រាក​ដ​នោះ​ឡើយ តែ​លោក ហ្សេលេនស្គី បាន​ប្រាប់​ថា វា​​នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​​នា​ប៉ុន្មាន​ខែ​ខាង​មុខ។

គួរ​រំឭក​ថា អ៊ុយក្រែន បាន​​រៀបចំ​កិច្ច​ប្រជុំ​សន្ដិភាព ក្នុង​ប្រទេស​ស្វីស កាល​ពី​​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៤ ដើម្បី​​កៀរគរ​​​ការ​គាំទ្រ​ពី​អន្តរជាតិ​​​​ទាមទារ​ឲ្យ​​​រុស្ស៊ី​ដក​កង​ទ័ព​ចេញ​​ទាំង​ស្រុង​ពី​អ៊ុយក្រែន ក្នុង​ការ​ពន្លត់​ភ្លើង​​សង្គ្រាម។ ប្រទេសនិងអង្គការជាង១៦០ ត្រូវបានអញ្ជើញឲ្យចូលរួម ប៉ុន្តែជិតពាក់កណ្តាលបានបដិសេធ ដោយសារតែអវត្តមានរុស្ស៊ី។ សេចក្តីថ្លែងការណ៍ចុងក្រោយ​នៃ​កិច្ច​ប្រជុំ​សន្តិភាព មិនទាន់ផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ ប៉ុន្តែបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដោយលើកឡើងពីសេចក្តីព្រាងកាលពីថ្ងៃទី១៣ខែមិថុនា, សេចក្តីថ្លែងការណ៍នេះ គឺស្តីបន្ទោសរុស្ស៊ី ចំពោះសង្រ្គាមប្រឆាំងអ៊ុយក្រែន ដោយចោទប្រកាន់ថា ទីក្រុងមូស្គូ បានបង្កឲ្យមានការឈឺចាប់ក្រៃលែង និងបង្កមហន្តរាយចំពោះមនុស្សជាតិ ក៏ដូចជាបង្កើតហានិភ័យនិងវិបត្តិ បង្កផលប៉ះពាល់ជាសកល។

លោក ហ្សេលេនស្គី (ឆ្វេង) និងលោក ពូទីន (រូបថត៖ AP)

៤​​ថ្ងៃ​បន្ទាប់​ពី​កិច្ច​ប្រជុំ​សន្ដិភាព​អ៊ុយក្រែន លោក វ៉ា្លឌឺមៀរ ពូទីន បាន​ប្រកាស​ថា រដ្ឋាភិបាល​របស់​លោក​​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​សម្រាប់​កិច្ច​ចរចា​សន្ដិភាព​ជាមួយ​​អ៊ុយក្រែន ដែល​ការ​ចរចា​​នេះ​អាច​ធ្វើ​​បាន​ភ្លាមៗ​​ពេល​ណា​ក៏​បាន នៅ​​ទី​កន្លែង​​ណា​ក៏​បាន។ មេ​ដឹក​នាំ​រុស្ស៊ី​វ័យ​៧១​ឆ្នាំ បាន​និយាយ​ថា គំនិត​ផ្ដួច​ផ្ដើម​សន្តិភាព​របស់​រុស្ស៊ី​ជាមួយ​អ៊ុយក្រែន ទំនង​ជា​អាច​មាន​ការ​ជំទាស់​ពី​លោក​ខាង​លិច។ លោក​ បន្ត​ថា រាល់​សំណើ​របស់​រុស្ស៊ី តែង​​​តែ​ត្រូវ​គេ​ហៅ​ថា​ជា​រឿង​ដែល​មិន​ប្រាកដ​ប្រជា ខណៈ​​​​ដែល​គ្មាន​នរណា​ម្នាក់​រិះគន់​ “ឱសានវាទ” របស់អ៊ុយក្រែន ទាល់​តែ​សោះ ចំពោះ​លក្ខខណ្ឌ​ដែល​​ទីក្រុង​មូស្គូ​មិន​អាច​ទទួល​យក​បាន​ដូច​គ្នា។ លោក ពូទីន បាន​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​​ពិភពលោក​ចង់​បញ្ចប់​សង្គ្រាម​មែន នោះ​ក្រុម​អ្នក​នយោបាយ​នឹង​ពិចារណា​ទៅ​លើ​សំណើ​របស់​រុស្ស៊ី​មិន​ខាន។

ចំណុច​១​ដែល​លោក ពូទីន បាន​សង្កត់​ធ្ងន់​នោះ​គឺ​ថា ប្រសិន​​បើ​​​អ៊ុយក្រែន​នៅ​តែ​ទាមទារ​ឲ្យ​រុស្ស៊ី​ដក​ទ័ព​ចេញ មុន​ចាប់​ផ្ដើម​កិច្ច​ចរចា​សន្ដិភាព នោះ​វា​​នឹង​មិន​អាច​ទៅ​រួច​​​នោះ​ឡើយ។ មួយ​វិញ​ទៀត លោក​​និយាយ​ថា នៅ​ឆ្នាំ​២០២៥​ខាង​មុខ លោក ហេ្សលេនស្គី គួរ​តែ​​​ត្រូវ​លោក​ខាង​លិច​ផ្លាស់ប្ដូរ​ចេញ​កុំ​​ឲ្យ​នៅ​ដឹក​នាំ​អ៊ុយក្រែន​​បន្ត​​ទៅ​ទៀត៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

គ្រោះថ្នាក់នៅឡាវ មិនអាចបង្អាក់ឆន្ទៈ លោក តារារិទ្ធិ បន្តបេសកកម្មជិះកង់រៃអង្គាសថវិកាដើម្បីកុមារកម្ពុជាឡើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារបញ្ជាក់ជូន ERIA ពីសក្តានុពលនៃការបណ្តុះបណ្តាលជំនាញជាគន្លឹះក្នុងការទាក់ទាញវិនិយោគមកកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃ ដកតំណែងអធិការនគរបាលក្រុងច្បារមន ឱ្យមកជាមន្ត្រី និងបន្ថយស័ក្ដិ១ថ្នាក់

ព័ត៌មានជាតិ១៣ ម៉ោង មុន

កូនប្រុសលោកបណ្ឌិត គី សេរីវឌ្ឍន៍ ទទួលបានមេដាយមាស ពីការប្រឡងវិទ្យាសាស្ត្រ វ៉ាន់ដា អូឡាំព្យាដ ២០២៤

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នក​ជំនាញ​៖ ​អាជីវកម្ម​​ថៃ​កំពុង​ប្រឈម​មុខ​​នឹង​វិបត្តិ​​ ធ្ងន់​ធ្ងរ​ជាង​អំឡុង​​វិបត្តិកូវីដ​១៩​​

ព័ត៌មានជាតិ១៣ ម៉ោង មុន

កូនប្រុសលោកបណ្ឌិត គី សេរីវឌ្ឍន៍ ទទួលបានមេដាយមាស ពីការប្រឡងវិទ្យាសាស្ត្រ វ៉ាន់ដា អូឡាំព្យាដ ២០២៤

សន្តិសុខសង្គម១៧ ម៉ោង មុន

បុរសអ្នកតខ្សែភ្លើងភ្ជាប់រ៉ឺម៉កដើម្បីការពារសត្វកណ្ដុរឡើងស៊ីបន្លែ តែត្រូវឆក់ក្មេងប្រុសម្នាក់ស្លាប់ចូលខ្លួនសារភាពកំហុស

សុខភាព១៨ ម៉ោង មុន

ប្រធានមន្ទីរពេទ្យគន្ធបុប្ផា៖ មិនមែន កុមារជិត ៧០០ នាក់ កើតជំងឺទឹកនោមផ្អែម ក្នុងឆ្នាំ២០២៤ ទេ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ព្យុះសង្ឃរា Beryl ដ៏កាចសាហាវ បង្កការបំផ្លិចបំផ្លាញធំធេង នៅ ការ៉ាប៊ីន

ព័ត៌មានជាតិ១៩ ម៉ោង មុន

រថយន្ត​ដឹក​ទំនិញ​ពី​ចិន​ចាយ​ពេល ៥ ថ្ងៃ​ លើ​ចម្ងាយ​ផ្លូវ ២៥០០ គីឡូម៉ែត្រ​ ទើប​មក​ដល់​ប្រទេស​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម