Connect with us

ព័ត៌មានអន្ដរជាតិ

មូលដ្ឋានទ័ពអាមេរិក នៅទូទាំងទ្វីបអឺរ៉ុប កំពុងប្រុងប្រយ័ត្នខ្ពស់

បានផុស

នៅ

តាមការចុះផ្សាយរបស់ ABC News នៅថ្ងៃចន្ទទី១ខែកក្កដាឆ្នាំ២០២៤ មូលដ្ឋានយោធាអាមេរិកជាច្រើននៅទូទាំងទ្វីបអឺរ៉ុប ត្រូវបានដាក់ក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់កម្រិត២ ចំពេលមានក្តីព្រួយបារម្ភអំពីការវាយប្រហារភេរវកម្មលើបុគ្គលិក ឬគ្រឿងសឹកយោធាអាមេរិក។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីអាមេរិកសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា មូលដ្ឋាននានា រួមទាំងយោធភូមិភាគកងទ័ពអាមេរិកនៅទីក្រុង Stuttgart នៃប្រទេសអាល្លឺម៉ង់ ដែលជាទីស្នាក់ការកណ្តាលអឺរ៉ុបរបស់សហរដ្ឋអាមេរិកផងនោះ គឺបានដាក់ការប្រកាសអាសន្នឡើងដល់កម្រិតខ្ពស់។

កម្រិតប្រកាសអាសន្នដែលគេឲ្យឈ្មោះថា “Charlie” គឺអនុវត្តនៅពេលមានឧបទ្ទវហេតុកើតឡើង ឬមន្ត្រីចារកម្មទទួលបានព័ត៌មាន ពាក់ព័ន្ធសកម្មភាពមិនស្រួលពីក្រុមភេរវករ ឬការកំណត់គោលដៅប្រឆាំងបុគ្គលិក ឬមធ្យោបាយនានារបស់ទីក្រុងវ៉ស៊ីនតោន។

ស្របពេលជាមួយគ្នានោះ មន្ត្រីដែលឈរជើងនៅមូលដ្ឋានអឺរ៉ុបបានប្រាប់ CNN ថា ពួកគេមិនធ្លាប់ឃើញកម្រិតគំរាមកំហែងបែបនេះ អស់រយៈពេលយ៉ាងហោចណាស់១០ឆ្នាំមកហើយ។

(រូបថត៖ Getty)

នៅពេលសួរអំពីរឿងនេះ អ្នកនាំពាក្យទីបញ្ជាការអឺរ៉ុបរបស់អាមេរិក (USEUCOM) លោក Dan Day បានបដិសេធធ្វើអត្ថាធិប្បាយលើកម្លាំងជាក់លាក់ ប៉ុន្តែគាត់ប្រាប់ទៅ CNN ថា “USEUCOM កំពុងវាយតម្លៃជានិច្ចលើកត្តាជាច្រើនពាក់ព័ន្ធសុវត្ថិភាពរបស់សហគមន៍យោធាអាមេរិកនៅបរទេស។ ដូច្នេះហើយ ជារឿយៗ យើងតែងចាត់វិធានការបន្ថែម ដើម្បីធានាសុវត្ថិភាពកងទ័ពរបស់យើង។ យើងនៅតែមានការប្រុងប្រយ័ត្ន”។

ទោះបីជាយ៉ាងណាក៏ដោយ គេក៏មិនច្បាស់ដែរថា អាមេរិកទទួលបានព័ត៌មានចារកម្មអ្វីដែលនាំឲ្យពួកគេឈានដល់ការពង្រឹងសន្តិសុខខ្លាំងបែបនេះទេ ប៉ុន្តែអាជ្ញាធរអឺរ៉ុបបានព្រមានហើយព្រមានទៀត អំពីការគំរាមកំហែងភេរវកម្មក្នុងទ្វីបអឺរ៉ុប ជាពិសេសមុនព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសក្នុងខែកក្កដា និងអំឡុងការប្រកួតបាល់ទាត់យូរ៉ូ នៅប្រទេសអាល្លឺម៉ង់តែម្តង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក ​ត្រៀម​ជម្លៀស​ពលរដ្ឋ​ចេញពី​ លីបង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

មនុស្សយ៉ាងច្រើនកុះករ បានមកចូលរួមទស្សនា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា នៅថ្ងៃចុងក្រោយនេះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាមត្រូវការ​លុយ ១៤ ប៊ីលាន​ដុល្លារ​ ដើ​ម្បី​សាងសង់ស្ថានីយសាកថ្ម EV ទូទាំងប្រទេស​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្ស ១ ០០០នាក់ ប្រហែលស្លាប់ ដោយសារព្យុះកំណាច វាយប្រហារដែនដីបារាំង នៅបរទេស

សន្តិសុខសង្គម៥៩ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ៖ ក្រសួងមិនអនុញ្ញាតឲ្យដាក់បញ្ចូលការបង្រៀនភាសាវៀតណាមក្នុងកម្មវិធីសិក្សាចំណេះទូទៅឡើយ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ត្រៀមៗ Miss Mera អាចមានថ្នាក់អន្តរជាតិ ក្រោយ Kate Cat ឲ្យតម្រុយចំនួនប្រទេសដែលចូលរួម

Sokha Hotels

ព័ត៌មានពេញនិយម