ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ គំរាមធ្វើសង្គ្រាមរំលាយប្រទេសចោល ជាមួយ អ៊ីស្រាអែល
តាមសេចក្តីរាយការណ៍របស់ RT កាលពីថ្ងៃអាទិត្យទី៣០ខែមិថុនាឆ្នាំ២០២៤, បន្ទាប់ពីមានការបាញ់គ្នាឆ្លងដែនកាន់តែខ្លាំងឡើងរវាងកងកម្លាំងការពារអ៊ីស្រាអែល (IDF) ជាមួយក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា, ប្រទេសអ៊ីរ៉ង់ បានចេញមុខព្រមានបែបខ្លាំងៗថា អ៊ីស្រាអែលនឹងត្រូវប្រឈមមុខជាមួយសង្រ្គាមដ៏មហន្តរាយបំផុតនិងរំលាយប្រទេសចោលតែម្តង ប្រសិនបើកម្លាំងរបស់ខ្លួនចូលឈ្លានពានលីបង់មែន។

ការព្រមាននេះកើតឡើង ក្រោយពេលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ប្រកាសកាលពីដើមខែមិថុនាថា ទីក្រុងហ្ស៊េរុយសាឡិម ត្រៀមខ្លួនរួចជាស្រេចសម្រាប់ប្រតិបត្តិការដ៏ខ្លាំងក្លា នៅតាមបណ្តោយព្រំដែនជាមួយប្រទេសលីបង់។
ជាការឆ្លើយតប បេសកកម្មអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានចាត់ទុកសម្តីរបស់លោក Netanyahu ថាជាសង្គ្រាមផ្លូវចិត្តនិងការឃោសនា ប៉ុន្តែបានព្រមានថា “សង្រ្គាមនឹងកើតឡើងមិនខានឡើយ ប្រសិនបើអ៊ីស្រាអែល បើកការវាយប្រហារពេញទំហឹងលើទឹកដីលីបង់ មែន”។

ជុំវិញការព្រមានអំពីរឿងសង្គ្រាមនេះដែរ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant កាលពីថ្ងៃពុធទី២៦ខែមិថុនា បានគំរាមថា ប្រសិនបើសង្គ្រាមជាមួយក្រុម ហេសបូឡា ផ្ទុះឡើងមែន អ៊ីស្រាអែលនឹងនាំប្រទេសលីបង់ ឲ្យវិលត្រឡប់ទៅសម័យយុគថ្មវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រមុខការពារជាតិរូបនេះ នៅតែទទូចថា រដ្ឋាភិបាលរបស់លោក ចង់មានដំណោះស្រាយការទូតនៅព្រំដែនអ៊ីស្រាអែល-លីបង់ ជាជាងការប្រើកម្លាំងបាយ។
ភាពតានតឹងឆ្លងដែនរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា បាននិងកំពុងកើនឡើងខ្ពស់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាហេតុបង្កភាពភ័យខ្លាចផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ និងនាំតំបន់មជ្ឈិមបូព៌ា ខិតកាន់តែជិតទៅនឹងមាត់ជ្រោះមរណៈ។

ស្របពេលជាមួយគ្នានោះ បើយោងតាមតួលេខរបស់ AFP, ជាង៨ខែ នៃការបាញ់គ្នាឆ្លងដែនរវាងភាគីទាំងពីរ បានបណ្តាលឲ្យមនុស្សយ៉ាងតិច ៤៨១នាក់បាត់បង់ជីវិតនៅក្នុងប្រទេសលីបង់ ដែលភាគច្រើនគឺជាយុទ្ធជន ប៉ុន្តែក៏មានជនស៊ីវិលចំនួន៩៤នាក់ផងដែរ។
សូមបញ្ជាក់ជាថ្មី អ៊ីស្រាអែលនិងក្រុមហេសបូឡា បានប្រយុទ្ធគ្នារាល់ថ្ងៃ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលជាហេតុបង្កឲ្យមានសង្រ្គាមនៅតំបន់ហ្គាហ្សាស្ទ្រីប៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី