ព័ត៌មានអន្ដរជាតិ
តើលោក បៃដិន ពិតជាត្រូវដកបេក្ខភាព មិនឲ្យទៅប្រកួតជាមួយលោក ត្រាំ មែនឬ?
ក្រោយបរាជ័យស្ពឹកមុខ ក្នុងការជជែកដេញដោលលើកដំបូងជាមួយលោក ដូណាល់ ត្រាំ កាលពីថ្ងៃប្រហស្បតិ៍ទី២៧ខែមិថុនា, ពេលនេះលោកប្រធានាធិបតី ចូ បៃដិន ត្រូវបានអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យមួយចំនួន ជំរុញឲ្យដកឈ្មោះលោកចេញ ប្តូរវិញជាមួយបេក្ខជនថ្មីដែលក្មេងជាងនេះ ដើម្បីទៅប្រជែងជាមួយ អ្នកខាងគណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតនៅខែវិច្ឆិកា។

កុំថាឡើយអ្នកគាំទ្រ សូម្បីប្រព័ន្ធផ្សព្វផ្សាយធំៗមួយចំនួន ក៏បានចុះផ្សាយព័ត៌មាននិយាយអំពីអនាគតរបស់លោក បៃដិន ផងដែរ ដោយពួកគេជឿថា បើប្រធានាធិបតីរូបនេះ មិនមានអ្វីដែលទាក់ទាញនិងថ្មី ដើម្បីវាយបកទៅលោក ត្រាំ ឬអ្វីដែលពិសេសជាងនេះ ក្នុងការជជែកដេញដោលគ្នាលើកទីពីរទេនោះ គណបក្សប្រជាធិបតេយ្យ ប្រហែលបាត់តំណែងសេតវិមាន ទៅដៃគណបក្សសាធារណរដ្ឋហើយ។
ក្នុងការជជែកដេញដោលលើកដំបូង ដែលរៀបចំឡើងនៅទីក្រុង Atlanta ក្នុងរដ្ឋ Georgia ជាមួយការសម្របសម្រួលដោយ CNN, លោក ត្រាំ បានបោះពាក្យសម្តីវាយប្រហារមិនសំចៃមាត់ ដាក់លោក បៃដិន ជាពិសេសពាក់ព័ន្ធរឿងទោសទណ្ឌរបស់កូនប្រុសប្រធានាធិបតី សង្គ្រាមអ៊ុយក្រែន និងបញ្ហាអាយុរបស់លោក បៃដិន តែម្តង។

បន្ទាប់ពីការវាយប្រហារផាងៗ លោក បៃដិន ហាក់មិនសូវមានអ្វីតបតទៅលោក ត្រាំ ច្រើនពេកទេ ដែលធ្វើឲ្យអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យរាប់លាននាក់ ស្រងាកចិត្តជាខ្លាំង។
ក្រោយបញ្ចប់ការជជែកគ្នាតឹងសរសៃ.កនោះ, CNN បានចេញការស្ទង់មតិភា្លមៗពីសំណាក់អ្នកទស្សនា ដោយបង្ហាញលទ្ធផលថា លោក ត្រាំ បានយកឈ្នះលោក បៃដិន ដាច់ភឹងដោយសំឡេង៦៧% ទល់នឹង ៣៣%។
មិនយូរប៉ុន្មាន ស្រាប់តែមានការអំពាវនាវជាបន្តបន្ទាប់ឲ្យគណបក្សប្រជាធិបតេយ្យ ដកបេក្ខភាពលោក បៃដិន ចេញពីការបោះឆ្នោតខែវិច្ឆិកា ជាមួយលោក ត្រាំ ចោលទៅ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកគណបក្សប្រជាធិបតេយ្យឈានមុខ បានច្រានចោលការអំពាវនាវឲ្យជ្រើសរើសបេក្ខជនវ័យក្មេងដើម្បីជំនួសលោក បៃដិន ដោយលោក Raphael Warnock សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Georgia បាននិយាយក្នុងកម្មវិធី Meet The Press របស់ទូរទស្សន៍ NBC កាលពីថ្ងៃអាទិត្យទី៣០ខែមិថុនាថា “ខ្ញុំនៅតែគាំទ្រលោកប្រធានាធិបតី ចូ បៃដិន ហើយយើងប្រាកដក្នុងចិត្តថា លោកនឹងទៅដល់ខែវិច្ឆិកា ដើម្បីតទល់ជាមួយលោក ត្រាំ”។
ចំណែកមេដឹកនាំគណបក្សប្រជាធិបតេយ្យលោក Hakeem Jeffries ដែលអាចក្លាយជាប្រធានសភានៅឆ្នាំក្រោយ ប្រសិនបើគណបក្សរបស់លោកដណ្តើមបានការគ្រប់គ្រងពីគណបក្សសាធារណរដ្ឋក្នុងខែវិច្ឆិកាមែននោះ បានប្រាប់ទៅ MSNBC ថា លោក បៃដិន រងបរាជ័យមែន ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយគាត់នឹងវិលត្រឡប់មកវិញ។

រីឯព្រឹទ្ធសមាជិករដ្ឋ Delaware លោក Chris Coons បានប្រាប់កម្មវិធី This Week របស់ទូរទស្សន៍ ABC ថា “លោក បៃដិន ត្រូវតែបន្តប្រកួត ដើម្បីធានាថា លោក ត្រាំ នឹងត្រូវចាញ់។ ខ្ញុំគិតថាគាត់គឺជាអ្នកប្រជាធិបតេយ្យតែម្នាក់គត់ ដែលអាចយកឈ្នះ ដូណាល់ ត្រាំ បាន”។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈការជជែកដេញដោលលើកក្រោយ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ខែកញ្ញា ដោយមានការសម្របសម្រួលពីសំណាក់ទូរទស្សន៍ ABC៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តឹងសរសៃ.ក ដាក់គ្នាមួយម៉ោងកន្លះ តើ ត្រាំ ឬ បៃដិន ជាអ្នកឈ្នះ?

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ