Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស​៥​នាក់​ស្លាប់ និង​៣៨​នាក់​រង​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​ឃ្លាំង​កាំជ្រួច​នៅ​ហ្វីលីពីន​

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី៣០ ខែ មិថុនាបានឲ្យដឹងថា មនុស្សចំនួន ៥ នាក់ រួមទាំងកុមារអាយុ ៤ ឆ្នាំម្នាក់ផងដែរ ត្រូវបានសម្លាប់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងកាំជ្រួចនៅភាគខាងត្បូងប្រទេសហ្វីលីពីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មករ​ឃ្លាំង​ចំនួន ៤ នាក់ និង​កូន​ប្រុស​អាយុ ៤ ឆ្នាំ​របស់​កម្មករ​ម្នាក់​ត្រូវ​បាន​ស្លាប់ក្នុងហេតុការណ៍នេះ ខណៈមានមនុស្ស ៣៨ នាក់ផ្សេងទៀតបានរងរបួសក្នុងនោះមាន ៨ នាក់ត្រូវរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅទីក្រុង Zamboanga ដោយបង្កើតជារណ្ដៅដ៏ធំនិងខ្ទាតកម្ទេចកម្ទីចូលទៅក្នុងសំណង់អគារប្រហែល ១៥ ផ្សេងទៀត បណ្ដាលឲ្យមានការខូចខាតផ្នែកខ្លះក្នុងអំឡុងពេលកើតហេតុ។ អណ្ដាតភ្លើងពីការផ្ទុះនេះក៏បានឆេះរាលដាលជាង​៣០០០​ម៉ែត្រការ៉េ និង​ប្រើ​ពេល​ជាង​២​ម៉ោង​ទើប​អាចពន្លត់ភ្លើងបាន ផងដែរ។

អាជ្ញាធរហ្វីលីពីន​កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​ការ​ផ្ទុះ ហើយ​សង្ស័យ​ថា​ កាំជ្រួច​ដែល​ទុក​ក្នុង​ឃ្លាំង​នោះ​អាច​ជា​មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ ។យោងតាមនាយកដ្ឋានការងារហ្វីលីពីន (DOLE) បានប្រកាសថា ខ្លួននឹងស៊ើបអង្កេតការបំពានដែលអាចកើតមាននៃសុវត្ថិភាពការងារ និងស្តង់ដារសុខភាពនៅក្នុងឃ្លាំងផ្ទុកសារធាតុ pyrotechnics នេះ៕

អត្ថបទ​៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣៤ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣៥ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៤២ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

Sokha Hotels

ព័ត៌មានពេញនិយម