Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រី​​បំផ្ទុះ​គ្រាប់​បែក​អត្តឃាតបណ្តាក់គ្នា ​សម្លាប់​មនុស្ស​ ១៨ នាក់​នៅ ​នីហ្សេរីយ៉ា

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន Reuters កាលពីថ្ងៃទី ៣០ ខែ មិថុនាបានឲ្យដឹងថា មនុស្សយ៉ាងតិច១៨នាក់ត្រូវស្លាប់ និង៣០នាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតបណ្តាក់គ្នាដោយស្រ្តីមួយក្រុមនៅប្រទេសនីហ្សេរីយ៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្ននីហ្សេរីយ៉ា, ការបំផ្ទុះគ្រាប់បែកបណ្តាក់គ្នានេះ បានកំណត់គោលដៅទៅលើ​ពិធីមង្គលការ បុណ្យសព និងមន្ទីរពេទ្យ នៅក្នុងរដ្ឋ Borno និងទីក្រុង Gwoza ជិតព្រំដែនប្រទេសកាមេរូន ហើយក្នុងការបំផ្ទុះទាំងនោះ បានសម្លាប់មនុស្សរួមទាំងស្រ្តីមានផ្ទៃពោះផងដែរ។

ត្បិតភ្លាមៗអាជ្ញាធរមិនទាន់ចង្អុលចំមុខថាក្រុមណាជាអ្នកទទួលខុសត្រូវឲ្យប្រាកដ ប៉ុន្តែចលនា​បះបោរ​​រដ្ឋ​ឥស្លាម​នៅ​អាហ្រ្វិក​ខាង​លិច (ISWAP) បាន​អះអាងថា នេះជាស្នាដៃរបស់ខ្លួន។

គួរបញ្ជាក់ថា ៤ខែចុងក្រោយនេះ ការប្រហារបានកើនឡើងខ្លាំងនៅក្នុងរដ្ឋ Borno ជាទីដែលគ្មានស្ថិរភាពអស់រយៈពេល ១៥ ឆ្នាំមកហើយ ដោយសារពួកសកម្មប្រយុទ្ធឥស្លាម Boko Haram បានសម្លាប់មនុស្សជាង ៤០ ០០០នាក់ និងបង្ខំឲ្យជាង២លាននាក់ទៀត រត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។

ក្រុម Boko Haram នេះហើយ ដែលបង្កការភ្ញាក់ផ្អើលជាអន្តរជាតិកាលពីខែមេសា ឆ្នាំ២០១៤ ដោយសារតែពួកគេបានចាប់ជំរិតសិស្សសាលាជាង ២៧០នាក់ពីទីក្រុង Chibok។ មិនយូរប៉ុន្មានបន្ទាប់ពីការចាប់ពង្រត់ ក្រុមនេះបានបើកការវាយប្រហារមួយក្នុងខែមិថុនា ដោយប្រើស្រ្តីឲ្យបំផ្ទុះគ្រាប់បែកអត្តឃាតលើកដំបូង ហើយចាប់តាំងពីពេលនោះមក គេសន្និដ្ឋានថា ស្ត្រីបំផ្ទុះគ្រាប់បែកអត្តឃាតមួយចំនួនអាចជាក្មេងស្រីសិស្សសាលា Chibok ដែលបាត់ខ្លួននោះ។

តួលេខថ្មីៗបង្ហាញថា ជាងពាក់កណ្តាលនៃអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតទាំងអស់ដែលបញ្ជាដោយក្រុម Boko Haram គឺជាស្ត្រី ដោយឲ្យពូកគេស្លៀកពាក់ hijab ដែលគ្របដណ្តប់ពីក្បាលដល់ជើង៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣៤ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣៥ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៤១ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម