ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា ដណ្ដើមយកបានភូមិចំនួន២ របស់អ៊ុយក្រែន
កងកម្លាំងរុស្ស៊ី បានវាយដណ្ដើមកាន់កាប់បានភូមិចំនួន២ គឺភូមិ Spirne និងភូមិ Novooleksandrivka ក្នុងតំបន់ Donetsk ដែលស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី នៅក្នុងសេចក្ដីថ្លែងការណ៍សង្ខេបមួយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
រុស្ស៊ី ថា ក្រោយវាយដណ្ដើមបាន កងកម្លាំងក្រុងមូស្គូបានដាក់ពង្រាយទ័ពនៅតាមជួរមុខនៃភូមិ Spirne និងភូមិ Novooleksandrivka ដើម្បីពង្រឹងតំណែងរបស់ខ្លួនសម្រាប់ទីតាំងឈរជើងថ្មីទាំងនេះ។ ចម្ងាយពីភូមិ Spirne ទៅកាន់ភូមិ Novooleksandrivka មានប្រវែងប្រមាណ ១៣០គីឡូម៉ែត្រ។
ពាក់ព័ន្ធនឹងការអះអាងនេះ ខាងភាគីអ៊ុយក្រែនមិនទាន់មានការបញ្ជាក់ពីការបាត់បង់អ្វីនោះទេ ប៉ុន្តែបើតាមរបាយការណ៍សមរភូមិប្រចាំថ្ងៃរបស់អ៊ុយក្រែន កាលពីពេលថ្មីៗកន្លងទៅ បានឲ្យដឹងថា រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំនៅជុំវិញភូមិទាំង២នោះ។
តំបន់ Donetsk គឺជាតំបន់មួយ ក្នុងចំណោមតំបន់ចំនួន៤ ស្ថិតនៅភាគខាងកើត និងខាងត្បូងប្រទេសអ៊ុយក្រែន ដែលរដ្ឋាភិបាលរុស្ស៊ីអះអាងថាជាតំបន់ដែលត្រូវកាត់ចូលឧបសម្ព័ន្ធរបស់ក្រុងមូស្គូ កាលពីចុងឆ្នាំ២០២២។ តំបន់ទាំង៤ ដែលរុស្ស៊ីដណ្ដើមបាន តែមិនទាន់អាចកាន់កាប់បានទាំងស្រុង មានដូចជា តំបន់ Donetsk, តំបន់ Kherson, តំបន់ Luhansk និងតំបន់ Zaporizhzhia។ ការដណ្ដើម និងកាន់កាប់តំបន់ទាំងនេះរបស់រុស្ស៊ី ត្រូវបានបណ្ដាប្រទេសភាគច្រើននៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ធ្វើការថ្កោលទោស និងចាត់ទុកថាជាទង្វើខុសច្បាប់៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា