ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង៖ អាមេរិក កំពុងបង្កើត “ណាតូ Version អាស៊ី”
តាមការចុះផ្សាយរបស់សារព័ត៌មាន TASS កាលពីថ្ងៃអាទិត្យទី៣០ខែមិថុនា, ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់ខ្លាំងៗទៅលើអាមេរិកថា ពួកគេនិងសម្ព័ន្ធមិត្តគឺកូរ៉េខាងត្បូងនិងជប៉ុន កំពុងបង្កើនកិច្ចសហប្រតិបត្តិការការពារត្រីភាគី ដើម្បីបង្កើត “ណាតូ Version អាស៊ី”។

ការចោទប្រកាន់នេះគឺចេញពីក្រសួងការបរទេសនៅទីក្រុងព្យុងយ៉ាង ដែលលើកឡើងថា “ឥឡូវ ទីក្រុងវ៉ាស៊ីនតោន កំពុងអះអាងថា ទំនាក់ទំនងអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង គឺគ្រាន់តែជាកិច្ចសហប្រតិបត្តិការសម្រាប់ការពង្រឹងស្ថិរភាព និងសន្តិសុខក្នុងតំបន់ប៉ុណ្ណោះ ហើយមិនមែនមានន័យថាជា ណាតូ Version អាស៊ីអ្វីនោះទេ ប៉ុន្តែជាក់ស្តែង នេះគ្រាន់តែជាវោហារសាស្ត្រ ដើម្បីគេចពីការរិះគន់ជាអន្តរជាតិប៉ុណ្ណោះ”។
លើសពីនេះ ក្រសួងបានចង្អុលបង្ហាញថា កិច្ចព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលចុះហត្ថលេខាដោយមេដឹកនាំអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងក្នុងឆ្នាំ២០២៣ គឺដូចទៅនឹងគោលការណ៍របស់អង្គការណាតូ ឬគេស្គាល់ថា “មាត្រា៥” ដែលបើកដៃឲ្យរដ្ឋជាសមាជិកទាំងអស់រួមគ្នាសងសឹកលើសត្រូវ ពេលរដ្ឋរបស់ខ្លួនមួយ ត្រូវគេវាយប្រហារ។

មិនត្រឹមប៉ុណ្ណឹង ក្រសួងការបរទេសកូរ៉េខាងជើង ក៏បានថ្កោលទោសយ៉ាងខ្លាំង ចំពោះសមយុទ្ធយោធាត្រីភាគី Freedom Edge ដែលធ្វើឡើងនៅក្នុងតំបន់ផងដែរ ដោយចាត់ទុកវាថា ជាការប៉ុនប៉ងបញ្ឆេះភាពតានតឹងផ្នែកយោធាក្នុងតំបន់ឲ្យកាន់តែឆាបឆួល, ដាក់សម្ពាធលើចុងបូព៌ានៃប្រទេសរុស្ស៊ី និងដាក់ការឡោមព័ទ្ធប្រទេសចិន។
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានធ្វើសមយុទ្ធយោធាត្រីភាគីជាលើកដំបូងមានឈ្មោះ Freedom Edge នៅក្នុងដែនទឹកអន្តរជាតិភាគខាងត្បូងកោះ Jeju របស់ប្រទេសកូរ៉េខាងត្បូង។ សមយុទ្ធនេះ មានការចូលរួមពីយន្តហោះ ឧទ្ធម្ភាគចក្រ និងកប៉ាល់ រួមទាំងនាវា USS Theodore Roosevelt របស់កងទ័ពជើងទឹកអាមេរិក និងនាវាពិឃាត ROKS Seoae Ryu Seong-ryong របស់កូរ៉េខាងត្បូង ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេណាតូថ្មី ជាអ្នកចាត់ទុករុស្ស៊ី ជាសត្រូវ ក្នុងកែវភ្នែក

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ