ព័ត៌មានអន្ដរជាតិ
រថយន្តបុករះហ្វូងមនុស្ស មានអ្នកស្លាប់រដូករណែលនៅទីក្រុង សេអ៊ូល
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Yonhap កាលពីថ្ងៃចន្ទទី១ខែកក្កដា, រថយន្តមួយគ្រឿង បានបើកចូលបុករះហ្វូងមនុស្ស បណ្តាលឲ្យបាត់បង់ជីវិតចំនួន៩នាក់ ខណៈ៤នាក់ទៀតរងរបួស ហើយប៉ូលិសព្រមានថា តួលេខអ្នកស្លាប់អាចកើនឡើងទៀត។

ប៉ូលិសបញ្ជាក់ថា គ្រោះថ្នាក់នេះ កើតឡើងនៅក្នុងរដ្ឋធានីសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង នាវេលាម៉ោងប្រហែល២១:៣០នាទីយប់ (ម៉ោងនៅកូរ៉េ) ដោយអ្នកបើកបរវ័យ៦៨ឆ្នាំ បានបើករថយន្តបុករះក្រុមអ្នកថ្មើរជើង ដែលកំពុងរង់ចាំភ្លើងស្តុប។
យោងតាមសារព័ត៌មានក្នុងស្រុក រថយន្តបង្ក បានបើកបរបញ្ច្រាស់ផ្លូវ ហើយជ្រុលចង្កូតទៅបុករថយន្តពីរគ្រឿងទៀត មុនពេលបុករះអ្នកថ្មើរជើង។

ឧបទ្ទវហេតុនេះ កើតឡើងនៅផ្លូវបំបែកជិតសាលាក្រុងសេអ៊ូលហើយ អ្នកបើកបរ ត្រូវចាប់ខ្លួននៅកន្លែងកើតហេតុ ខណៈប៉ូលិសកំពុងបើកការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។
ភ្លាមៗប៉ូលិសក៏មិនទាន់ចេញរបាយការណ៍ដែរថាតើ អ្នកបើកបរមានប្រើប្រាស់គ្រឿងញៀន ឬមានជាតិអាល់កុលក្នុងខ្លួនដែរឬអត់ពេលគ្រោះថ្នាក់កើតឡើង ប៉ុន្តែរូបគេបានផ្តល់ចម្លើយសារភាពទៅប៉ូលិសថា មិនដឹងយ៉ាងម៉េច នៅសុខៗរថយន្តស្រាប់តែបន្ថែមល្បឿនដោយខ្លួនឯង។

សូមបញ្ជាក់ថា ក្នុងនាមជាប្រទេសមានការថែទាំផ្លូវនិងយានជំនិះបានល្អ, គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបែបនេះ គឺជារឿងដ៏កម្របំផុតនៅកូរ៉េខាងត្បូង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាកាសធាតុនៅ ទីក្រុងសេអ៊ូល ចុះត្រជាក់ខ្លាំងដល់ -១៨ អង្សាសេ

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?