Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវ តម្រូវឲ្យជនបរទេសទិញធានារ៉ាប់រងជំងឺកូវីដ១៩ មុនចូលប្រទេស

បានផុស

នៅ

ប្រទេសឡាវ បានពង្រីកវិធានការការពារជំងឺកូវីដ១៩របស់ខ្លួន ហើយតម្រូវឲ្យជនបរទេសទាំងអស់ដែលចូលក្នុងប្រទេស ត្រូវទិញធានារ៉ាប់រងជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងដែលចេញដោយ គណៈកម្មាធិការជាតិការពារនិងគ្រប់គ្រងជំងឺកូវីដ១៩បានឲ្យដឹងថា ឥឡូវ ការធានារ៉ាប់រងជំងឺកូវីដ១៩ គឺចាំបាច់ត្រូវតែបន្ថែមទៅលើឯកសារធ្វើដំណើរផ្សេងទៀតនិងសំណើអនុញ្ញាតចូលក្នុងប្រទេស។

យោងតាមការចុះផ្សាយរបស់កាសែត Vientiane Times នៅថ្ងៃចន្ទនេះបានឲ្យដឹងថា អ្នកមិនមែនជាពលរដ្ឋឡាវដែលមានបំណងចូលប្រទេសនេះ ត្រូវតែទាក់ទងស្ថានទូតរបស់ពួកគេពាក់ព័ន្ធនឹងការទិញធានារ៉ាប់រងជំងឺកូវីដ១៩។ ការធានារ៉ាប់រងនេះនឹងត្រូវចំណាយលើថ្លៃថ្នាំពេទ្យ ក្នុងករណីអ្នកដែលទិញធានារ៉ាប់រង ឆ្លងវីរុស។

គោលនយោបាយដែលមានលក្ខណៈទូលំទូលាយបំផុតនេះ ក៏នឹងធានាដល់អ្នកទិញធានារ៉ាប់រង មិនឲ្យមានផលប៉ះពាល់ដែលបង្កឡើងដោយវីរុសផងដែរ។

ឥឡូវនេះ ការចំណាយពិសេសត្រូវបានទាមទារ ពីព្រោះគោលនយោបាយធានារ៉ាប់រងសុខភាពនិងការធ្វើដំណើរធម្មតា មិនបានផ្តល់ការការពារប្រឆាំងនឹងជំងឺរាតត្បាតនេះទេរួមទាំងឧប្បត្តិហេតុណាមួយដែលទាក់ទងនឹងជំងឺកូវីដ១៩ផងដែរ។

មិនដូចការធានារ៉ាប់រងសុខភាពចាំបាច់សម្រាប់អ្នកចូលនិវត្តន៍ទេ ការធានារ៉ាប់រងជំងឺកូវីដ១៩ អាចត្រូវបានចេញដោយក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិ ឬក្រុមហ៊ុនធានារ៉ាប់រងដែលមានមូលដ្ឋាននៅក្នុងប្រទេសឡាវ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ ខេត្ត​ព្រះសីហនុ​បើក​យុទ្ធនា​ការចែក​ម៉ាស​ជូន​ពលរដ្ឋ​ខណៈ​មាន​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ខ្លាំងក្លា​

ចុចអាន៖ ទីបំផុត ផ្សារបង្គាផ្ទុះកូវីដក្នុងខេត្ត សាមុត សាខន បានបើកឡើងវិញក្រោយបិទជាង២ខែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម