Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ​ចេញ​បញ្ជាជម្លៀស​ថ្មី នៅ​ភាគ​ខាង​ត្បូង​ហ្គាហ្សា​

បានផុស

នៅ

តាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី ០២ ខែ​កក្កដាបានឲ្យដឹងថា រដ្ឋាភិបាលអ៊ីស្រាអែល បានចេញបញ្ជាជម្លៀសថ្មី ឲ្យពលរដ្ឋចាកចេញពីតំបន់មួយចំនួននៃទីក្រុង Khan Yunis និង Rafah ភាគខាងត្បូងជ្រោយហ្គាហ្សា ដែលនេះត្រូវបានគេអះអាងថា អ៊ីស្រាអែល ច្បាស់ជាបើកការវាយប្រហារថ្មីនៅទីនោះជាក់ជាមិនខានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សរាប់ម៉ឺននាក់ បានចាកចេញពីក្រុង Rafah រួចទៅហើយ មុននិងក្នុងអំឡុងពេលនៃការវាយលុករបស់កងទ័ពអ៊ីស្រាអែលនៅទីក្រុងភាគខាងត្បូងចាប់តាំងពីដើមខែឧសភាមក ហើយការព្រមានជម្លៀសចេញពីតំបន់ Al-Qarara, Bani Suhaila និងទីប្រជុំជនផ្សេងទៀតនេះ បានធ្វើឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនិងនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ ប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែលនិយាយថា មានរ៉ុកកែតចំនួន២០គ្រាប់ ត្រូវបានក្រុម​ប្រដាប់​អាវុធ​​ជីហាដ​ឥស្លាម​ប៉ាឡេស្ទីន បាញ់ពីKhan Yunis ចូលទៅក្នុងទឹកដីអ៊ីស្រាអែល។

ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បាននិយាយថា គ្មានកន្លែងណាមានសុវត្ថិភាពឡើយនៅក្នុងតំបន់ហ្គាហ្សា ហើយត្រូវតែមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីការពារជនស៊ីវិល។

គួរបញ្ជាក់ថា តាំងពីចាប់ផ្តើមការវាយលុកនៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី ២៧ ខែតុលាមក កងកម្លាំងអ៊ីស្រាអែលបានឈានទៅមុខជាបណ្តើរៗទៅភាគខាងត្បូងក្នុងទឹកដីប៉ាឡេស្ទីន ដើម្បីកម្ចាត់ក្រុមហាម៉ាស ទោះបីជាការប្រយុទ្ធបានចាប់ផ្តើមឡើងវិញនៅភាគខាងជើងក៏ដោយ។

បើយោងតាមតួលេខរបស់ AFP, ការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលារបស់ក្រុមហាម៉ាស ទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល បានបណ្តាលឲ្យមនុស្សស្លាប់ចំនួន ១,១៩៥ នាក់ ភាគច្រើនជាជនស៊ីវិល ហើយក្រុមសកម្មប្រយុទ្ធនេះ ក៏បានចាប់មនុស្ស ២៥១ នាក់ធ្វើចំណាប់ខ្មាំងផងដែរ ដែលក្នុងនោះមាន ១១៦ នាក់នៅតែស្ថិតក្នុងតំបន់ហ្គាហ្សា។

ជាការសងសឹក អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងតិច៣៧ ៩០០ នាក់នៅហ្គាហ្សា ដែលភាគច្រើនជាជនស៊ីវិល៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម