Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាងជើងបាញ់​សាកល្បង​មី​ស៊ី​លប្រភេទថ្មី ផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរដោយ​ជោគជ័យ

បានផុស

នៅ


យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី ​០២ ខែ កក្កដា​ឆ្នាំ២០២៤, ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងប្រភេទថ្មី Hwasong-11 ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរដោយជោគជ័យ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កូរ៉េខាងជើងបានបាញ់បង្ហោះដោយជោគជ័យនូវមីស៊ីលHwasong-11ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់ប្រភេទ Super-large ទម្ងន់៤.៥គីឡូក្រាម ក្នុងរយៈចម្ងាយអតិបរមា ៥០០គីឡូម៉ែត្រ និងរយៈចម្ងាយអប្បបរមា ៩០ គីឡូម៉ែត្រ។ មិនត្រឹមប៉ុណ្ណឹង ប្រទេសនេះក៏នឹងបាញ់សាកល្បងមីស៊ីលមួយផ្សេងទៀត ក្នុងខែកក្កដាផងដែរ ដើម្បីផ្ទៀងផ្ទាត់លក្ខណៈនៃការហោះហើរ និងថាមពលផ្ទុះនៃក្បាលគ្រាប់ដ៏ធំទំនើបនៅរយៈចម្ងាយមធ្យម ២៥០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា បើយោងតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង, មួយថ្ងៃមុនការបាញ់បង្ហោះជោគជ័យនេះប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួនពីរក្នុងទិសដៅពីតំបន់ភាគខាងលិច។ មួយក្នុងចំណោមនោះ បានហោះប្រហែល ៦០០ គីឡូម៉ែត្រ មុនពេលធ្លាក់នៅសមុទ្រខាងកើត ចំណែកមួយទៀត ហោះបានត្រឹមប្រហែល១២០គីឡូម៉ែត្រប៉ុណ្ណោះ មុនពេលបាត់ពីរ៉ាដាហើយគេគិតថាវាបរាជ័យ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

សន្តិសុខសង្គម២៣ នាទីutes មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម