Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា សង្គ្រាម​អ៊ុយក្រែន​មិន​ចប់​ត្រឹម​១​ថ្ងៃ ដូច​មាត់់​លោក ត្រាំ ចេះ​តែ​និយាយ​ទេ

បានផុស

នៅ

លោក Vassily Nebenzia អគ្គរដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​ការ​នៅ​អង្គការ​សហ​ប្រជាជាតិ បាន​​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ថា វិបត្តិ​សង្គ្រាម​នៅ​អ៊ុយក្រែន គ្មាន​​ផ្លូវ​ណា​ដែល​អាច​បញ្ចប់​ត្រឹម​ពេល​១​ថ្ងៃ​នោះ​ទេ។ ការ​លើក​ឡើង​របស់​មន្ត្រី​រុស្ស៊ី​រូប​នេះ ធ្វើ​ឡើង​​ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​ការ​ឃោសនា​របស់​លោក ដូណាល់ ត្រាំ នៅ​ក្នុង​យុទ្ធនាការ​​ជ្រើស​តាំង​ប្រធានាធិបតី​អាមេរិក​​ នា​ខែ​វិច្ឆិកា​​ខាង​មុខ។

លោក Vassily Nebenzia (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nebenzia បាន​​រៀបរាប់​ថា ប្រសិន​បើ​លោក ដូណាល់ ត្រាំ ដែល​ជា​បេក្ខភាព​​​នៃ​គណបក្ស​សាធារណរដ្ឋ​ អាច​យក​ឈ្នះ​លោក ចូ បៃដិន ក៏​ពិត​មែន ក៏​​ភ្លើង​សង្គ្រាម​​​​​​​​​​រវាង​រុស្ស៊ី និង​អ៊ុយក្រែន នៅតែ​មិន​ទាន់​អាច​រលត់​​បាន​លឿន​ភ្លាមៗ​ដូច​លោក ដូណាល់ ត្រាំ លើក​ឡើង​នោះ​ដែរ។

លោក ដូណាល់ ត្រាំ កាល​ពី​ឆ្នាំ​២០២៣ នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន CNN បាន​​និយាយ​ថា លោក​ចង់​បញ្ឈប់​ការ​​​​បង្ហូរ​ឈាម​​គ្នា​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ហើយ​​បើ​លោក​ជាប់​ឆ្នោត នោះ​​កិច្ច​ចរចា​សន្តិភាព​បញ្ចប់​​ជម្លោះ​នឹង​ត្រូវ​ធ្វើ​ឡើង​ត្រឹម​រយៈពេល​២៤​ម៉ោង​ប៉ុណ្ណោះ។

លោក Nebenzia បាន​​បន្ថែម​ថា សង្គ្រាម​​នេះ​បើ​តាម​ពិត​ទៅ​គួរ​​តែ​ត្រូវ​បញ្ចប់​តាំង​ពី​​ខែ​កុម្ភៈ ឆ្នាំ​២០២២​មក​​ម៉្លេះ ក្នុង​ការ​ចរចា​នៅ​ទីក្រុង Istanbul ប្រទេស​តួកគី ខណៈ​រុស្ស៊ី និង​អ៊ុយក្រែន ប្រុង​នឹង​រៀប​ចំ​កិច្ច​ព្រមព្រៀង​សន្តិភាព​​ទៅ​ហើយ។ លោក Nebenzia បាន​ស្ដី​បន្ទោស​​ក្រុម​ប្រទេស​លោក​ខាង​លិច ដែល​រារាំង​កិច្ច​ព្រមព្រៀង ក្រោយ​ពួក​គេ​បាន​​អះអាង​គាំទ្រ​​ និង​ជំរុញ​ឲ្យ​អ៊ុយក្រែន​បន្ត​វាយ​ជាមួយ​រុស្ស៊ី​​។

សូម​បញ្ជាក់​ថា ពលរដ្ឋ​អាមេរិក នឹង​ត្រូវ​ទៅ​បោះឆ្នោត​នា​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤ ដើម្បី​រើស​​ប្រមុខ​ដឹក​នាំ​ក្នុង​រយៈពេល​៤​ឆ្នាំ​ខាង​មុខ​បន្ត​ទៀត។ បេក្ខភាព​ប្រជែង​​តំណែង​ជា​ប្រធានាធិបតី​​អាមេរិក មាន​ចំនួន​២​រូប​សំខាន់ៗ គឺ​លោក ដូណាល់ ត្រាំ មក​ពី​គណបក្ស​សាធារណរដ្ឋ និង​លោក ចូ បៃដិន មក​ពី​គណបក្ស​​ប្រជាធិបតេយ្យ។ តិច​ឬ​ច្រើន លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​អាមេរិក នឹង​ផ្ដល់​ផល​ប៉ះពាល់​ចំពោះ​រុស្ស៊ី លើ​​សង្គ្រាម​ដែល​កំពុង​កើត​​មាន​នៅ​អ៊ុយក្រែន។ ប្រធានាធិបតី​អាមេរិក​ថ្មី នឹង​​​អាច​កំណត់​ថា ត្រូវ​គាំទ្រ​អ៊ុយក្រែន​​​តាម​រយៈ​ការ​ផ្គត់ផ្គង់​សព្វាវុធ​បន្ត​ទៀត ឬ​​ក៏​​ត្រូវ​បញ្ឈប់​ត្រឹម​នេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ជប៉ុន ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងចង់បង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ២៩ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ៣០ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៤២ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម