Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកដំណើរព្រលឹងចុងសក់! យន្តហោះមួយគ្រឿងទៀតហើយ ញ័ររលាក់ របួសមនុស្ស ៣០នាក់

បានផុស

នៅ

មួយរយៈចុងក្រោយនេះ គេមើលឃើញថា វិស័យអាកាសចរណ៍អន្តរជាតិបានជួបប្រទះបញ្ហាញឹកញាប់មែនទែន ជាពិសេសទាក់ទងនឹងយន្តហោះញ័ររលាក់ពេលកំពុងហោះលើអាកាសតែម្តង។ ជាក់ស្តែង បើតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃចន្ទទី១ខែកក្កដាឆ្នាំ២០២៤, ​Boeing 787-9 Dreamliner បានក្លាយជាយន្តហោះចុងក្រោយបង្អស់ ដែលជួបបញ្ហានេះ ខណៈហោះចេញពីទីក្រុងម៉ាឌ្រីដនៃប្រទេសអេស្ប៉ាញ ឆ្ពោះទៅកាន់ប្រទេស អ៊ុយរូហ្គាយ។

(រូបថត៖ News Wire)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនអាកាសចរណ៍អេស្ប៉ាញ Air Europa ដែលជាម្ចាស់យន្តហោះខាងលើ បានចេញសេចក្តីថ្លែងការណ៍ថា “ជើងហោះហើរ UX045 ផ្ទុកអ្នកដំណើរ៣៣៩នាក់ ដែលឆ្ពោះដំណើរទៅកាន់ទីក្រុង ម៉ុងតេវីដេអូ ត្រូវបង្វែរការហោះហើរទៅចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន Natal ក្នុងប្រទេសប្រេស៊ីលវិញ ​ដោយសារតែយន្តហោះជួបបញ្ហារលាក់ខ្លាំង បណ្តាលឲ្យអ្នកដំណើរ៣០នាក់ រងរបួស”។ 

អ្នកដំណើរម្នាក់ឈ្មោះ Stevan បានប្រាប់ CNN ថា “អ្នកដំណើរព្រលឹងចុងសក់អស់ហើយ ព្រោះយន្តហោះដាំក្បាលចុះ! អ្នកខ្លះបាក់ឆ្អឹង ខ្លះរបួសដៃ ខ្លះរបួសជើង និងខ្លះរបួសមុខ។ មានមនុស្សប្រហែល៣០នាក់រងរបួស យើង​គិត​ថា​យើង​ប្រហែលជាមិនរស់ទេ ប៉ុន្តែ​អរគុណ​ព្រះ ដែល​រឿងអាក្រក់មិនកើតឡើង”។

(រូបថត៖ Air Europa)

សូមបញ្ជាក់ ឧបទ្ទវហេតុនេះកើតឡើងមួយសប្តាហ៍ បន្ទាប់ពីមានបុគ្គលម្នាក់ ចេញមុខទម្លាយរឿងសម្ងាត់ថា យន្តហោះ 787 Dreamliner ជាច្រើនគ្រឿង ត្រូវបានផលិតឡើងដោយគ្មានការត្រួតពិនិត្យសុវត្ថិភាពត្រឹមត្រូវ អាចប្រឈមមុខនឹងហានិភ័យគ្រោះមហន្តរាយធំធេង។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Boeing បានចេញមុខបដិសេធ ថា ទាំងនេះគឺជាការចោទប្រកាន់ខុសទំនង និងគ្មានមូលដ្ឋានច្បាស់លាស់ទាល់តែសោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងទៀតហើយ ជួបបញ្ហា លើកនេះភ្លើងឆេះម៉ាស៊ីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម