ព័ត៌មានអន្ដរជាតិ
សិង្ហបុរី ប្រកាសត្រៀមទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
រដ្ឋាភិបាលសិង្ហបុរី បានត្រៀមខ្លួន ដើម្បីប្រកាសទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋអធិបតេយ្យ នៅក្នុងពេលសមស្របណាមួយនាថ្ងៃខាងមុខ។ នេះបើយោងតាមការប្រកាសរបស់លោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី នៅក្នុងកិច្ចប្រជុំសមាជិកសភា នាថ្ងៃទី២ ខែកក្កដានេះ។

លោក Vivian បានបញ្ជាក់ថា ការពិចារណារបស់សិង្ហបុរីក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺជាវិធានការជួយដល់ដំណើរការឆ្ពោះទៅរកសន្តិភាព និងការចរចារកដំណោះស្រាយរដ្ឋ២ ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធរ៉ាំរ៉ៃរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ រដ្ឋមន្ត្រីសិង្ហបុរីរូបនេះ បាននិយាយថា “វាជាការបង្ហាញពីក្ដីសង្ឃឹមរបស់ពួកយើង ដែលជំរុញឲ្យទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីន ចាប់ផ្ដើមឡើងវិញនូវកិច្ចចរចាដោយផ្ទាល់ចំពោះដំណោះស្រាយរដ្ឋ២។ ភាគីទាំង២ មានសិទ្ធិស្របច្បាប់ដូចគ្នា ហើយប្រជាជននៃរដ្ឋទាំង២ មានសិទ្ធិរស់នៅដោយសន្តិភាព និងសេចក្ដីថ្លៃថ្នូរ នៅក្នុងបន្ទាត់ព្រំដែនដែលមានសុវត្ថិភាព”។
ទន្ទឹមនោះ លោក Vivian ក៏បានសង្កត់ធ្ងន់ដែរថា ការទទួលរដ្ឋប៉ាឡេស្ទីនរបស់សិង្ហបុរី ធ្វើឡើងនៅក្នុងលក្ខខណ្ឌចាំបាច់មួយ គឺប៉ាឡេស្ទីនត្រូវបញ្ឈប់សកម្មភាពភេវកម្ម និងទទួលស្គាល់នូវវត្តមាន និងសិទ្ធិរបស់អ៊ីស្រាអែល។

គួរបញ្ជាក់ថា បច្ច្ចប្បន្ន មានប្រទេសចំនួន ១៤៥ នៅក្នុងអង្គការសហប្រជាជាតិ ដែលបានប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជា “ប្រទេសមួយ” ក្រោមហេតុផលចង់បង្កើនកិច្ចប្រឹងប្រែង ដើម្បីទទួលបានបទឈប់បាញ់នៅក្នុងសង្គ្រាមអ៊ីស្រាអ៊ែលជាមួយក្រុមហាម៉ាស ក្នុងតំបន់ហ្គាហ្សា។ ការទទួលស្គាល់នេះ ធ្វើឡើងដោយផ្អែកតាមផែនទីព្រំដែនឆ្នាំ១៩៦៧ ដែលមានក្រុងយេរ៉ូសាឡឹមខាងកើតជារដ្ឋធានីរបស់ប៉ាឡេស្ទីន៕
ដោយ៖ ឈាង
ចុចអាន៖ ប្រទេសអឺរ៉ុប១ទៀតហើយ ប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?