Connect with us

ព័ត៌មានអន្ដរជាតិ

ទ្រព្យ​សម្បត្តិ​មហា​សេដ្ឋី​​ទាំង​៥០​រូប​នៅ​ថៃ ធ្លាក់​ចុះ ១២%

បានផុស

នៅ

យោង​តាម​ការ​ចេញ​​ផ្សាយ​​​ដោយ​​ទស្សនាវដ្ដី​ Forbes កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា ទ្រព្យ​សម្បត្តិ​​សរុប​នៃ​កំពូល​​សេដ្ឋី​ទាំង​៥០​នាក់​ក្នុង​ប្រទេស​ថៃ បាន​ធ្លាក់​ចុះ​​​អស់​ចំនួន ១២% ពី ១៧៣​​ពាន់​លាន​ដុល្លារ មក​នៅ​សល់​ត្រឹម ១៥៣​ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០២៣។

(រូបភាព៖ Jetstar)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន តំណែង​​មហា​សេដ្ឋី​​លំដាប់​ទី​១​នៅ​ថៃ បាន​​ទៅ​លើ​លោក Chalerm Yoovidhya និង​ក្រុម​គ្រួសារ​របស់​លោក ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Red Bull ដោយ​ទ្រព្យ​សម្បត្តិ​សរុប​មាន​ចំនួន ៣៦​ពាន់​លាន​ដុល្លារ កើន​ឡើង ២,៦​ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០២២។ ក្រុមហ៊ុន Red Bull បាន​លក់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​របស់​​ខ្លួន ក្នុង​ចំនួន​ច្រើន​ជាង ១២​ពាន់​លាន​កំប៉ុង​​នៅ​ទូទាំង​សកល​លោក។

បងប្អូន​​ត្រកូល Chearavanont បាន​របូត​តំណែង​កំពូល មក​ឈរ​នៅ​លេខ​រៀង​ទី​២​វិញ ជាមួយ​ទ្រព្យ​សម្បត្តិ​សរុប ២៩​ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ​ប្រមាណ ៥​ពាន់​លាន​ដុល្លារ។ ការ​បាត់បង់​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​នេះ ក៏​ព្រោះ​តែ​​ការ​ធ្លាក់​ចុះ​ភាគហ៊ុន​របស់​បងប្អូន​ត្រកូល Chearavanont នៅ​ក្នុង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ចិន Ping An។

លំដាប់​ទី​៣ បាន​ទៅ​លើ​លោក Charoen Sirivadhanabhakdi ដែល​មាន​ទ្រព្យ​សម្បត្តិ​សរុប​ចំនួន ១០​ពាន់​លាន​ដុល្លារ តាម​ពី​ក្រោយ​ដោយ​​ក្រុម​គ្រួសារ​ត្រកូល Chirathivat ដែល​មាន​ទ្រព្យ​សម្បត្តិ ៩,៩​​ពាន់​លាន​ដុល្លារ។ ដោយ​ឡែក​លេខ​រៀង​ទី​៥​វិញ បាន​ទៅ​លើ​លោក Sarath Ratanavadi មាន​ទ្រព្យ​សម្បត្តិ ៩,២​ពាន់​លាន​ដុល្លារ។

ទស្សនាវដ្ដី Forbes បាន​​ឲ្យ​ដឹង​ថា កត្តា​ចំនួន​២ ដែល​បាន​រុញ​ច្រាន​ទ្រព្យ​សម្បត្តិ​សេដ្ឋី​ថៃ​​ឲ្យ​ស្រុត​ចុះ មាន​ដូចជា កត្តា​​អស្ថិរភាព​នយោបាយ និង​ការ​ធ្លាក់​ចុះ​នៃ​លុយ​បាត​ថៃ។ នៅ​ក្នុង​ចំណោម​មហាសេដ្ឋី​ទាំង​៥០​រូប​​របស់​ថៃ មាន​​តែ​​មនុស្ស​ចំនួន ៧​នាក់​ប៉ុណ្ណោះ ដែល​មាន​កំណើន​ទ្រព្យ​សម្បត្តិ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

រថយន្ត​ដឹកទំនិញ​មួយ​គ្រឿង​បើក​ខ្វះ​ការ​ប្រុងប្រយ័ត្ន ​បុក​អ្នកលក់​ទឹកបាក់​ជើង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ព្យុះភ្លៀងវាយប្រហារខេត្តភាគខាងកើតប្រទេសចិន បង្ខំឲ្យជម្លៀសមនុស្សជាង ១៩ម៉ឺននាក់

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រុមហ៊ុន ចំនួន២ កើតទុក្ខមិនសុខចិត្ត រឿងដេញថ្លៃសង់ផ្លូវបេតុង ក្នុងឃុំថ្មពេជ្រ ក្នុងខេត្តត្បូងឃ្មុំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកដំណើរព្រលឹងចុងសក់! យន្តហោះមួយគ្រឿងទៀតហើយ ញ័ររលាក់ របួសមនុស្ស ៣០នាក់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រុមហ៊ុនកាណាដាមួយ ចង់វិនិយោគនៅកម្ពុជា លើវិស័យឧស្ម័ន និងប្រេង មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ

Sokha Hotels

ព័ត៌មានពេញនិយម