ព័ត៌មានអន្ដរជាតិ
អ៊ីតាលី រឹបអូសយន្តហោះគ្មានមនុស្សបើកយោធា ផលិតដោយចិន ដែលបម្រុងដឹកទៅ លីប៊ី
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន Reuters នៅថ្ងៃទី ០៣ ខែ កក្កដាឆ្នាំ២០២៤, អាជ្ញាធរអ៊ីតាលី បានស្ទាក់ចាប់និងរឹបអូសយន្តហោះគ្មានមនុស្សបើកយោធាផលិតដោយចិន ចំនួនពីរគ្រឿង ដែលគ្រោងដឹកទៅប្រទេសលីប៊ី ក្លែងបន្លំជាឧបករណ៍ទួរប៊ីនខ្យល់លាក់ក្នុងកុងតឺន័រ។
យន្តហោះគ្មានមនុស្សបើកទាំងនេះ ត្រូបានរុះរើជាបំណែកដាក់ក្នុងកុងតឺន័រចំនួន៦ នៅឯកំពង់ផែ Gioia Tauro ខណៈកប៉ាល់ដឹកកុងតឺន័រទាំងនេះគឺចេញដំណើរពីកំពង់ផែ Yantian ភាគខាងត្បូងប្រទេសចិន និងសំដៅទៅទីក្រុង Benghazi ដែលជាកំពង់ផែភាគខាងកើតប្រទេសលីប៊ី គ្រប់គ្រងដោយមេបញ្ជាការយោធា Khalifa Haftar។
តាមពិតទៅប្រតិបត្តិការស្ទាក់ចាប់នេះ បានចាប់ផ្ដើមតាំងពីថ្ងៃទី ១៨ខែមិថុនាមកម្ល៉េះ បន្ទាប់ពីមានការផ្តល់ព័ត៌មានពីភ្នាក់ងារស៊ើបការណ៍អាមេរិក។
គួរបញ្ជាក់ថាប្រទេសលីប៊ី បានធ្លាក់ចូលទៅក្នុងភាពវឹកវរបន្ទាប់ពីការផ្តួលរំលំលោក Muammar Qaddafi នៅក្នុងការបះបោរគាំទ្រដោយអង្គការណាតូក្នុងឆ្នាំ ២០១១ ហើយត្រូវបានពុះចែករវាងរដ្ឋបាលគូប្រជែងនៅភាគខាងកើត និងខាងលិច៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៦ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ