ព័ត៌មានអន្ដរជាតិ
របបសឹកមីយ៉ាន់ម៉ា ចាប់ថៅកែ១០នាក់ដាក់គុក ព្រោះដំឡើងប្រាក់ខែឲ្យបុគ្គលិក
របបសឹកនៅមីយ៉ាន់ម៉ា បានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ចំនួន ១០នាក់ ពាក់ព័ន្ធនឹងការដំឡើងប្រាក់ខែឲ្យបុគ្គលិក កាលពីពេលថ្មីៗកន្លងទៅ។ ករណីចុងក្រោយបំផុត ដែលទើបកើតឡើងនៅដើមខែកក្កដានេះ គឺការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ Pyae Phyo Zaw បន្ទាប់ពីថៅកែហាងទូរសព្ទរូបនេះ បានប្រកាសដំឡើងប្រាក់ខែឲ្យបុគ្គលិកខ្លួន នៅលើបណ្ដាញសង្គម។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The New York Times កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ លោក Pyae Phyo Zaw ជាម្ចាស់ហាងទូរសព្ទចំនួន៣កន្លែង នៅទីក្រុង Mandalay ដែលបានបង្ហោះសារលើហ្វេសប៊ុកជូនដំណឹងល្អពីការដំឡើងប្រាក់ខែដល់បុគ្គលិក។ ផ្ទុយពីការសារទរ របបសឹកមីយ៉ាន់ម៉ាបែរជាបញ្ជាឲ្យចាប់ខ្លួនលោក Pyae ហើយថែមទាំងបិទហាងទូរសព្ទទាំងអស់របស់លោកទៀតផង។ របបសឹកមីយ៉ាន់ម៉ា បានចោទប្រកាន់លោក Pyae ពីបទញុះញង់ឲ្យមានចលាចល។
នៅខាងក្រៅហាងទូរសព្ទរបស់លោក Pyae ត្រូវទាហានបិទស្លាកមួយ សរសេរថា មូលហេតុនៃការបិទព្រោះរំខានដល់ “សន្តិភាព និងសណ្ដាប់ធ្នាប់សង្គម”។
លោក Pyae គឺជាបុគ្គលម្នាក់ក្នុងចំណោមមនុស្សយ៉ាងហោចណាស់១០នាក់ ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ពាក់ព័ន្ធនឹងការដំឡើងប្រាក់ខែឲ្យបុគ្គលិក។ ការដំឡើងប្រាក់ខែ មិនខុសច្បាប់នោះទេ ប៉ុន្តែពួកគេត្រូវបានចោទប្រកាន់ពីបទបំផ្លាញរបបគ្រប់គ្រងយោធា ដែលធ្វើឲ្យប្រជាពលរដ្ឋជឿជាក់ថា អតិផរណាកំពុងកើនឡើងពិតមែន។ ទោសដែលអ្នកជំនួញទាំង១០រូបប្រឈម គឺអាចជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ។
សូមបញ្ជាក់ថា មីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភាពចលាចល ចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២១មកម៉្លេះ ដែលបង្កជាការតវ៉ាប្រឆាំងទូទាំងប្រទេស ហើយបណ្ដាលឲ្យកើតមានជាជម្លោះប្រដាប់អាវុធថែមទៀតផង។ ភាពក្រីក្រនៅមីយ៉ាន់ម៉ា បានកើនឡើងខ្ពស់បំផុតជាងឆ្នាំណាណាទាំងអស់ ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ