ព័ត៌មានអន្ដរជាតិ
រាប់ម៉ឺននាក់ ភៀសខ្លួន ខណៈកងកម្លាំងអ៊ីស្រាអែល វាយប្រហារភាគខាងត្បូងតំបន់ហ្គាហ្សា
ក្រោយអ៊ីស្រាអែលចេញបញ្ជាជម្លៀស, ប្រជាជនប៉ាឡេស្ទីនប្រហែល ២៥០ ០០០នាក់បានភៀសខ្លួនចេញពីទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា ដោយខ្លះរត់គេចតាមរថយន្ត និងដោយថ្មើរជើង ចំណែកបុគ្គលិកពេទ្យ និងអ្នកជំងឺក៏បានចាកចេញពីមន្ទីរពេទ្យក្នុងតំបន់ផងដែរ ទោះបីជាអ៊ីស្រាអែលថា មិនចាំបាច់ដល់ថ្នាក់នេះក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន Reuters នៅថ្ងៃទី ០៣ ខែ មិថុនា។

ពលរដ្ឋយ៉ាងតិច៨នាក់ត្រូវបានសម្លាប់ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បើកការវាយប្រហារសងសឹកចំពោះការបាញ់រ៉ុកកែត និងគ្រាប់កាំភ្លើងត្បាល់ចំនួន ២០ គ្រាប់ចេញពីទីក្រុងធំលំដាប់ទី២របស់ហ្គាហ្សា ចូលទៅក្នុងភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃចន្ទ ។
ទន្ទឹមនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឆ្លើយតបទៅនឹងបទបញ្ជាជម្លៀសចុងក្រោយបំផុតនេះថា នៅហ្គាហ្សា លែងមានកន្លែងណាមានសុវត្ថិភាពសម្រាប់ជនស៊ីវិលប៉ាឡេស្ទីនទៀតហើយ ហើយអំពាវនាវឱ្យមានបទឈប់បាញ់មួយ ដើម្បីជួយប្រជាជនទាំងនេះ។

ដោយឡែក បើយោងតាមប្រភពប៉ាឡេស្ទីនក៏បានរាយការណ៍ផងដែរថា មនុស្សចំនួន ១០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅសង្កាត់ Zeitounភាគខាងកើតតំបន់ហ្គាហ្សា ហើយការប៉ះទង្គិចគ្នាក៏បន្តទៅក្នុងទីក្រុង Rafah ថែមទៀត៕
អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ