ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ថា ចិនរឹបអូសទូកនេសាទ និងចាប់នាវិករបស់ខ្លួន
យោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera កាលពីថ្ងៃទី០៣ខែកក្កដា, ឆ្មាំសមុទ្រចិន បានរឹបអូសទូកនេសាទតៃវ៉ាន់មួយគ្រឿង យកទៅកំពង់ផែនៅចិនដីគោក ខណៈតៃវ៉ាន់ទាមទារឲ្យទីក្រុងប៉េកាំងប្រគល់ទូកនោះមកវិញ និងដោះលែងនាវិកទាំង៦នាក់។

ហេតុការណ៍នេះកើតឡើងនៅពេលឆ្មាំសមុទ្រចិន បង្កើនប្រតិបត្តិការល្បាតជុំវិញកោះ Kinmen របស់តៃវ៉ាន់ បន្ទាប់ពីឧប្បត្តិហេតុធ្ងន់ធ្ងរជាបន្តបន្ទាប់វាងភាគីទាំងពីរ។ ឆ្មាំសមុទ្រតៃវ៉ាន់និយាយថា ទូកតៃវ៉ាន់ កំពុងនេសាទមឹកនៅខាងក្រៅដែនទឹកដែលគ្រប់គ្រងដោយទីក្រុងតៃប៉ិ ក្បែរកោះ Kinmen ប៉ុន្តែត្រូវចាប់បានដោយទូកឆ្មាំសមុទ្រចិន។ ទន្ទឹមនោះ តៃវ៉ាន់អះអាង នឹងទាក់ទងជាមួយចិន ហើយជំរុញឱ្យពួកគេដោះលែងអ្នកនេសាទឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
អុំឡុងពេលកើតហេតុ តៃវ៉ាន់បានបញ្ជូននាវាល្បាតចំនួនពីរដើម្បីព្យាយាមជួយសង្គ្រោះទូកនេសាទនោះ រួមជាមួយនឹងទូកនេសាទទីបីសម្រាប់ជំនួយ ប៉ុន្តែត្រូវរារាំងដោយនាវាឆ្មាំឆ្នេរសមុទ្រចិន។ ភ្លាមៗតៃវ៉ាន់ឲ្យចិនដោះលែងទូកមកវិញ តែចិនថាកុំលូកដៃ ដើម្បីចៀសវាងជម្លោះកាន់តែខ្លាំង។ តៃវ៉ាន់ក៏បញ្ឈប់ការដេញតាម ខណៈទូកនេសាទត្រូវបាននាំយកទៅកាន់កំពង់ផែ Weitou របស់ប្រទេសចិន។

គួរបញ្ជាក់ថា កោះKinmen ស្ថិតនៅជាប់ទីក្រុង Xiamen និង Quanzhou របស់ចិន ហើយមានចម្ងាយប្រហែលត្រឹម៥គីឡូម៉ែត្រប៉ុណ្ណោះ ពីចិនដីគោក។ ប្រទេសចិនចាត់ទុកតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធលើទីក្រុងតៃប៉ិចាប់តាំងពីប្រធានាធិបតី William Lai Ching-te ចូលកាន់តំណែងកាលពីខែឧសភា មក៕
អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ