ព័ត៌មានអន្ដរជាតិ
ធ្លាក់ភ្លៀងមួយម៉ោង ទីក្រុងហូជីមិញ ត្រូវទឹកជន់លិច ល្ហាចល្ហឹម
តាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃពុធទី៣ខែកក្កដា ឆ្នាំ២០២៤, ភ្លៀងធ្លាក់ត្រឹមមួយម៉ោង បណ្តាលឲ្យតំបន់មួយចំនួនក្នុងទីក្រុងហូជីមិញ ត្រូវជន់លិចបង្កទុក្ខលំបាកដល់ប្រជាជន ហើយមិនមែនត្រឹមទីក្រុងនេះទេ, ខេត្ត Dong Nai និង Binh Thuan ក៏រងគ្រោះដោយទឹកជំនន់ផងដែរ ក្រោយភ្លៀងធ្លាក់ដូចហែកមេឃ។

នៅសង្កាត់មួយចំនួនដូចជា Binh Thanh និង Go Vap ក៏ដូចជាកណ្តាលទីក្រុងផងដែរនោះ ទឹកបានជន់លិចជម្រៅកន្លះម៉ែត្រ លិចទាំងរថយន្ត ហើយមនុស្សត្រូវជាប់គាំង ចង់ចេញទៅណាក៏មិនរួច។
មិនត្រឹមប៉ុណ្ណឹង ព្យុះភ្លៀងពាំនាំមកជាមួយកម្លាំងខ្យល់បក់ខ្លាំង ក៏បានផ្តួលរំលំដើមឈើតាមដងផ្លូវ បាក់សង្កត់យានយន្ត បង្កជាការកកស្ទះចរាចរណ៍នៅទីតាំងមួយចំនួនផងដែរ។

សូមបញ្ជាក់ថា ពេលនេះ ប្រទេសវៀតណាម បានឈានចូលរដូវវស្សាហើយ ហើយភ្លៀងធ្លាក់ខ្លាំង ជាមួយផ្គររន្ទះ និងព្យុះ បានវាយប្រហារទីក្រុងហូជីមិញ ជាញឹកញាប់។
យោងតាមស្ថានីយ៍ជលសាស្ត្របានឲ្យដឹងថា តំបន់ខ្លះនៃទីក្រុង បានជួបប្រទះកម្រិតភ្លៀងធ្លាក់ ១៥០មិល្លីម៉ែត្រ, ខ្លះ៦១មិល្លីម៉ែត្រ និងខ្លះទៀត ៤០មិល្លីម៉ែត្រ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីក្រុងហូជីមិញ ធ្លាក់ភ្លៀងមួយមេជួយឲ្យមេឃត្រជាក់ប្រហែល ៥ នាទី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ