ព័ត៌មានអន្ដរជាតិ
អ្នកប្រជាធិបតេយ្យ ២៥រូប ត្រៀមចេញសេចក្តីប្រកាស ទាមទារឲ្យលោក បៃដិន ដកខ្លួនពីការបោះឆ្នោត
តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃពុធទី៣ខែកក្កដាឆ្នាំ២០២៤, មានសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យយ៉ាងតិច២៥នាក់ គ្រោងនឹងចេញការអំពាវនាវឲ្យលោក ចូ បៃដិន ដកខ្លួនចេញពីការឈរឈ្មោះបោះឆ្នោតតទល់ជាមួយលោក ដូណាល់ ត្រាំ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកទាំង២៥នឹងរង់ចាំមើលសិនថាតើ លោក បៃដិន អាចស្តារកេរ្តិ៍ឈ្មោះខ្លួនឯងនិងអាចធ្វើអ្វីដើម្បីទាញប្រជាប្រិយភាពបានមកវិញដែរឬក៏អត់ ប៉ុន្តែបើលោកនៅតែបង្ហាញភាពទន់ខ្សោយដូច្នេះទៀត នោះពួកគេនឹងចេញសេចក្តីប្រកាសនៅប៉ុន្មានថ្ងៃខាងមុខនេះ ជាក់ជាមិនខានឡើយ។
នៅព្រឹទ្ធសភា, អ្នកកណ្តាលនិយមគឺលោក Joe Manchin ត្រូវបានគេមើលឃើញថា នឹងក្លាយជាសម្ព័ន្ធមិត្តរបស់លោក បៃដិន ដំបូងគេបង្អស់ ដែលគ្រោងអំពាវនាវឲ្យប្រធានាធិបតីរូបនេះ ដកខ្លួនចេញ។

ចំណែកលោកស្រី Tammy Baldwin ប្រចាំនៅរដ្ឋ Wisconsin ក៏ប្រកាសដែរថា លោកស្រីនឹងមិនឡើងឆាកជាមួយលោក បៃដិន ឡើយ នៅពេលប្រធានាធិបតីរូបនេះ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកកំណើតរបស់លោកស្រី ក្នុងទីក្រុង Madison។
មន្ត្រី៣រូបទៀត ដូចជា Jared Golden ប្រចាំរដ្ឋ Maine, Lloyd Doggett នៅ Texas និង Marie Gluesenkamp Perez នៅ Washington សុទ្ធតែបានប្រាប់ទៅលោក បៃដិន ឲ្យដកខ្លួនទៅព្រោះគាត់ប្រហែលមិនអាចឈ្នះលោក ត្រាំ បានឡើយ។

រឿងរកាំរកូសផ្ទៃក្នុងនេះ កើតឡើងបន្ទាប់ពីលោក បៃដិន ត្រូវលោក ត្រាំ បំបាក់មុខក្នុងការជជែកដេញដោលគ្នាយ៉ាងបែកផ្សែងរយៈពេល៩០នាទី សម្របសម្រួលដោយ CNN នៅទីក្រុង Atlanta នៃរដ្ឋ Georgia កាលពីសប្តាហ៍មុន។
ក្រោយធ្វើមិនបានល្អ អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យមួយចំនួន បានជំរុញឲ្យដកឈ្មោះលោកបៃដិនចេញ ប្តូរវិញជាមួយបេក្ខជនថ្មីដែលក្មេងជាងនេះ ដើម្បីទៅប្រជែងជាមួយ អ្នកខាងគណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ព្រោះមើលឃើញថា លោក បៃដិន មានឱកាសឈ្នះលោក ត្រាំ តិចតួចណាស់។

ទោះបីជាយ៉ាងណាក៏ដោយ មកដល់ថ្ងៃពុធទី៣ខែកក្កដា លោក បៃដិន បាននិយាយការពារខ្លួន ដោយបញ្ជាក់ច្បាស់ថា មូលហេតុដែលគាត់ត្រូវចាញ់ក្រោមថ្វីមាត់លោក ត្រាំ គឺដោយសារតែគាត់ធ្វើដំណើរចេញក្រៅប្រទេសញឹកញាប់ពេក នាំឲ្យខ្លួនឯងហត់នឿយខ្លាំង។
ស្របពេលជាមួយគ្នានោះដែរ លោកធានាថានឹងធ្វើឲ្យល្អជាងនេះ ក្នុងការជជែកដេញដោលលើកក្រោយ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ខែកញ្ញា ដោយមានការសម្របសម្រួលពីសំណាក់ទូរទស្សន៍ ABC៕
អត្ថបទ៖ សុខ សុវណ្ណ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ