Connect with us

ព័ត៌មានអន្ដរជាតិ

ពិត​ឬ​ទេ​ប្រពន្ធ​លោក ហ្សេលេនស្គី យក​លុយ​អាមេរិក​ទិញ​រថយន្ត​ប្រណីត​ជិត​៥​លាន​ដុល្លារ?

បានផុស

នៅ

លោក​ស្រី Olena Zelanska ភរិយា​​របស់ប្រធានាធិបតី​អ៊ុយក្រែន បាន​រង​ការ​ចោទ​​ប្រកាន់​​នៅ​លើ​បណ្ដាញ​សង្គម ពាក់ព័ន្ធ​នឹង​ការ​ទិញ​រថយន្ត​ប្រណីត​ Bugatti Tourbillon មួយ​គ្រឿង ដែល​ជា​ប្រភេទ​រថយន្ត​កម្រ មាន​តម្លៃ​ប្រមាណ​ ៤,៨​លាន​ដុល្លារ​ឯណោះ អំឡុង​ដំណើរ​ទស្សនកិច្ច​​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។ បន្ថែម​ពី​នេះ លោក​ស្រី​ត្រូវ​​គេ​ចោទ​ថា លុយ​ដែល​​យក​ទៅ​ទិញ​រថយន្ត​នោះ ​គឺ​​​បាន​មក​ពី​ការ​កិបកេង​​ថវិកា​​​​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ដែល​ផ្ដល់​​ឲ្យ​អ៊ុយក្រែន​​នៅ​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី។

(រូបភាព៖ Instagram លោក ហ្សេលេនស្គី)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូ​ដែល​បាន​បង្ហោះ​ចោទ​ប្រកាន់​លោក​ស្រី Olena ទទួល​ការ​ទទួល​ទស្សនា​ជាង​ ១៨​លាន​ដង ត្រឹម​រយៈពេល​២៤​ម៉ោង​ប៉ុណ្ណោះ​នៅ​លើ​​បណ្ដាញ​សង្គម X។ បើ​យោង​​តាម​​ការ​ចុះ​ផ្សាយ​​របស់​សារព័ត៌មាន CNN និង​សារព័ត៌មាន BBC កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា រាល់​ការ​ចោទ​ប្រកាន់​ទាំង​នេះ​គឺ​ជា​រឿង​ដែល​មិន​​ពិត​ទាល់​តែ​សោះ ខណៈ​​វីដេអូ​ដែល​ច្នៃ​ប្រឌិត​រឿង​​បោក​ប្រាស់​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​​​ដោយ​បច្ចេកវិទ្យា AI ប៉ុណ្ណោះ ដែល​ទំនង​ជា​​​ការ​បង្កើត​ឡើង​​របស់​ក្រុម​អ្នក​គាំទ្រ​រុស្ស៊ី។ មួយ​វិញ​ទៀត ក៏​មាន​ការ​ប្រកាស​ពី​ខាង​ក្រុមហ៊ុន​រថយន្ត Bugatti នៅ​ប៉ារីស​ផង​ដែរ​ថា លិខិត​ទិញ​លក់​​ដែល​ត្រូវ​បាន​បង្ហោះ​គឺ​ជា​លិខិត​ក្លែង​ក្លាយ ហើយ​ពួក​គេ​ក៏​មិន​ដែល​បាន​លក់​រថយន្ត​ណា​មួយ​ឲ្យ​ទៅ​លោក​ស្រី Olena នោះ​ទេ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា​កន្លង​ទៅ។

សូម​បញ្ជាក់​ថា នេះ​មិន​មែន​ជា​លើក​ទី​១​នោះ​ឡើយ ដែល​ក្រុម​គ្រួសារ​របស់​លោក ហេ្សលេនស្គី ត្រូវ​រង​ការ​វាយ​ប្រហារ​តាម​​ប្រព័ន្ធ​បណ្ដាញ​សង្គម ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​យក​លុយ​ទៅ​​​​ទិញ​របស់របរ​​មាន​តម្លៃ​ជា​ច្រើន។ តួ​យ៉ាង​ដូចជា កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២៣ លោកស្រី Olena ត្រូវ​​ក្រុម​រុស្ស៊ី​ប្រើ​បច្ចេកវិទ្យា AI ប្រឌិត​រឿង​ទិញ​គ្រឿង​អលង្ការ​​​ក្នុង​តម្លៃ ១,១​លាន​ដុល្លារ នៅ​ទីក្រុង​ញ៉ូវយ៉ក សហរដ្ឋ​អាមេរិក។ មួយ​វិញ​ទៀត លោក ហ្សេលេនស្គី ក៏​ធ្លាប់​រង​ការ​ចោទ​ប្រកាន់​​ផង​ដែរ​ថា បាន​​សាងសង់​វិមាន​ដ៏​ស្គឹមស្គៃ​តម្លៃ​រាប់​លាន​​ដុល្លារ​ជា​ច្រើន​កន្លែង​ មាន​ទាំង​នៅ​​អាមេរិក អ៊ីតាលី អង់គ្លេស និង​បារាំង ជា​ដើម៕

ដោយ៖ ឈាង​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម