Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ ថា ចិន​​រឹបអូស​ទូកនេសាទ អាច​​ជា​សកម្មភាព​សង្គ្រាម​ចិត្តសាស្ត្រ

បានផុស

នៅ

ចិន បាន​​រឹប​អូស​ទូក​នេសាទ​​​មួយ​គ្រឿង​របស់​តៃវ៉ាន់ ដែល​ចូល​កៀក​ក្បែរ​ឆ្នេរ​សមុទ្រ​ចិន ដោយ​ចោទ​ប្រកាន់​ថា ទូក​​នោះ​បាន​ធ្វើ​ការ​នេសាទ​​ខុស​ច្បាប់។ ពាក់ព័ន្ធ​នឹង​​ការ​រឹប​អូស​នេះ មន្ត្រី​​សន្តិសុខ​តៃវ៉ាន់ បាន​​និយាយ​នៅ​ថ្ងៃ​​ទី​៤ ខែ​កក្កដា នេះ​​ថា វា​ទំនង​ជា​​សកម្មភាព​​សង្គ្រាម​ចិត្ត​សាស្ត្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដើម្បី​ដាក់​សម្ពាធ​បន្ថែម​ទៀត​​ទៅ​លើ​​ក្រុង​តៃប៉ិ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ឆ្មាំ​សមុទ្រ​ចិន​ បាន​យក​ទូក​នេសាទ​តៃវ៉ាន់​មួយ​គ្រឿង ចូល​ទៅ​កំពង់​ផែ​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២​កន្លង​ទៅ បន្ទាប់​ពី​ទូ​ក​នោះ បាន​នេសាទ​មឹក នៅ​ក្នុង​តំបន់​ផ្ទៃ​ទឹក​ប្រទេស​ចិន ប៉ុន្តែ​ក៏​​នៅ​ក្បែរ​ផង​ដែរ​​ក្នុង​តំបន់​កោះ Kinmen ដែល​គ្រប់គ្រង​ដោយ​តៃវ៉ាន់។ ចិន ថា ទង្វើ​នេះ​​បំពាន​​បម្រាម​​នេសាទ​នៅ​រដូវ​ក្ដៅ និង​ធ្វើ​ប្រតិបត្តិការ​ទូក​នេសាទ​ដោយ​ខុស​ច្បាប់​លើ​ដែន​សមុទ្រ​ចិន។

ថ្លែង​​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្នុង​រដ្ឋសភា លោក Tsai Ming-yen ប្រធាន​អគ្គនាយក​ដ្ឋាន​សន្ដិសុខ​ជាតិ​តៃវ៉ាន់ បាន​ឲ្យ​ដឹង​ថា ការ​រឹប​អូស​នេះ​គឺ​ជា​រឿង​ប្លែក​ខុស​ពី​ធម្មតា​ ដោយ​​មន្ត្រី​ចិន​បាន​ឡើង​ទៅ​លើ​ទូក បន្ទាប់​មក​ឃាត់​ខ្លួន​ម្ចាស់​ទូក រួច​​ក៏​ចោទ​ប្រកាន់​ថា​នេសាទ​ខុស​ច្បាប់។ លោក Tsai ថា ការ​អនុវត្ត​របស់​ចិន​នេះ បែប​ទំនង​ជា​ចង់​បង្ហាញ​ថា ខ្លួន​មាន​យុត្តាធិការ​លើ​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​អាច​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​តៃប៉ិ​។

លោក Tsai បាន​និយាយ​ថា “យើង​ត្រូវ​តែ​បន្ត​វិភាគ​ថា​តើ​នេះ​គឺ​ជា​ប្រតិបត្តិការ​សង្គ្រាម​ចិត្តសាស្ត្រ​ដែរ​ឬ​អត់ ហើយ​នឹង​វាយ​តម្លៃ​ឲ្យ​ច្បាស់លាស់​​ពី​ចេតនា​​នៅ​ពី​ក្រោយ​បក្ស​​កុម្មុយនិស្ត​ចិន”។

គួរ​រំឭក​ថា ការ​រឹប​អូស​ទូក​នេសាទ​នេះ កើត​ឡើង​ចំ​ពេល​ភាព​តានតឹង​រវាង​ចិន និង​តៃវ៉ាន់ កំពុង​កើន​កម្ដៅ​​​ខ្លាំង។ ចិន តែង​ចាត់​ទុក​តៃវ៉ាន់​ជា​អធិបតេយ្យភាព​របស់​ខ្លួន ហើយ​​បាន​ដាក់​សម្ពាធ​ជា​ច្រើន​លើក​ច្រើន​សារ​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​កាន់​តែ​ខ្លាំង​ក្លា​ជាង​មុន គិត​ចាប់​តាំង​ពី​ខែ​ឧសភា​​កន្លង​ទៅ ក្រោយ​ការ​ឡើង​កាន់​តំណែង​ថ្មី​របស់​លោក​ប្រធានាធិបតី Lai Ching-te។ ចិន​បាន​ចោទ​ប្រកាន់​​លោក Lai ​ថា​ជា​ជន​ផ្ដាច់​ខ្លួន​និយម ដែល​តែង​តែ​ប្រឆាំង​នឹង​សកម្មភាព​របស់​ចិន៕

ដោយ៖ ឈាង​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៨ នាទីutes មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អ៊ុយក្រែន ចាប់បានទាហានកូរ៉េខាងជើង២នាក់ យកទៅ សុំដោះដូរជាមួយឈ្លើយសឹកនៅ រុស្ស៊ី

ចរាចរណ៍១៨ នាទីutes មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

សន្តិសុខសង្គម៥៥ នាទីutes មុន

ពលរដ្ឋអ្នកជាប់ខ្សែស្រឡាយចិន ចាប់ផ្ដើមទិញ​សម្ភារៈមួយចំនួនដើម្បីត្រៀមក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ចរាចរណ៍២ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ចរាចរណ៍១៨ នាទីutes មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អ៊ុយក្រែន ចាប់បានទាហានកូរ៉េខាងជើង២នាក់ យកទៅ សុំដោះដូរជាមួយឈ្លើយសឹកនៅ រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម