Connect with us

ព័ត៌មានអន្ដរជាតិ

លោកពូទីនប្រកាសថា ទំនាក់ទំនងរុស្ស៊ី-ចិន ឈានដល់ចំណុចកំពូលហើយ

បានផុស

នៅ

ក្នុងជំនួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ខាងក្រៅកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ដែលរៀបចំធ្វើនៅទីក្រុង អាស្តាណា នៃប្រទេសកាហ្សាក់ស្ថាន, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ប្រកាសថា ពេលនេះ ទំនាក់ទំនងរុស្ស៊ី-ចិន បានឈានដល់ចំណុចកំពូលហើយ។

លោក ស៊ី ជីនពីង (ឆ្វេង) ចាប់ដៃលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT នៅថ្ងៃព្រហស្បតិ៍ទី៣ខែកក្កដា, លោកពូទីន និយាយថា ទីក្រុងមូស្គូនិងប៉េកាំង កំពុងកសាងទំនាក់ទំនងដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនទាំងសងខាង។

លោកពូទីនលើកឡើងថា “យើងនិយាយម្តងហើយម្តងទៀត ជាមួយនឹងហេតុផលយ៉ាងល្អថា ទំនាក់ទំនងរុស្ស៊ី-ចិន, ភាពជាដៃគូគ្រប់ជ្រុងជ្រោយនិងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរបស់យើង កំពុងឆ្លងកាត់ពេលវេលាដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ វាត្រូវបានដឹកនាំដោយគោលការណ៍សមភាព ផលប្រយោជន៍ទៅវិញទៅមក និងការគោរពអធិបតេយ្យរបស់គ្នា។ កិច្ចសហប្រតិបត្តិការរបស់យើង មិនសំដៅប្រឆាំងនឹងនរណាម្នាក់ឡើយ ហើយយើងក៏មិនបង្កើតប្លុក ឬសម្ព័ន្ធភាពណាមួយដែរ ពោលគឺយើងគ្រាន់តែធ្វើសកម្មភាពដើម្បីផលប្រយោជន៍ប្រជាជនរបស់យើងប៉ុណ្ណោះ”។

លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ AP)

ស្របពេលជាមួយគ្នានោះ លោកពូទីន ក៏បានសន្យាថា នឹងគាំទ្រគ្រប់មធ្យោបាយផងដែរ ពេលចិនឡើងធ្វើជាប្រធាន SCO នៅឆ្នាំ២០២៤-២០២៥ ព្រោះអង្គការនេះ គឺជាសសរស្តម្ភដ៏សំខាន់មួយនៃសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល ដែលពោរពេញដោយយុត្តិធម៌។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺសម្រេចបាន ១៩០ ពាន់លានដុល្លារ ដែលភាគច្រើនត្រូវបានជំរុញដោយចិនទិញថាមពលពីរុស្ស៊ី ខណៈ ៤ ខែដំបូងនៃឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគី ក៏បន្តកើនឡើងដល់ ៤១ ភាគរយផងដែរ៕

ចុចអាន៖ ពាណិជ្ជកម្ម រុស្ស៊ី-ចិន នឹងកើនដល់ ២០០ ពាន់លានដុល្លារក្នុងឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ៣៣ នាទីutes មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម